ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping ជួបសន្ទនាជាមួយលោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
2022-05-26 11:01:07cri
Share with:

កាលពីថ្ងៃទី២៥ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។

លោក Xi Jinping បានសម្តែងការស្វាគមន៍ចំពោះការដែលលោកស្រី Michelle Bachelet បំពេញទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងអធិប្បាយអំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍនៃកិច្ចការសិទ្ធិមនុស្សរបស់ចិនតាមរយៈប្រវត្តិសាស្ត្រនិងវប្បធម៌ចិន ក៏ដូចជាបង្ហាញពីគោលជំហរនិងគោលការណ៍របស់បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិនដែលខិតខំប្រឹងប្រែងគាំពារនិងធានាសិទ្ធិមនុស្សដោយគ្រប់ជ្រុងជ្រោយ ។

លោក Xi Jinping បានលើកឡើងទៀតថា ភាគីចិនរីករាយរួមជាមួយភាគីនានាធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការអំពីសិទ្ធិមនុស្សយ៉ាងសកម្មលើមូលដ្ឋានស្មើភាពនិងគោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញកិច្ចការសិទ្ធិមនុស្សអន្តរជាតិនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសនានា ។

ជាការឆ្លើយតប លោកស្រី Michelle Bachelet បានថ្លែងថា នេះគឺលើកទីមួយដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ លោកស្រីយកចិត្តទុកដាក់និងឱ្យតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ លោកស្រីនឹងទាក់ទងយ៉ាងទូលំទូលាយនិងផ្លាស់ប្តូរផ្ទាល់ជាមួយរដ្ឋាភិបាលចិននិងឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមចិន ហើយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងមានអំណោយផលដល់រូបលោកស្រីក្នុងការស្វែងយល់ពីប្រទេសចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស