ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីស៊ុយអែត៖ប្រទេសស៊ុយអែតកំពុងធ្វើកិច្ចសន្ទនាជាមួយតួកគីអំពីបញ្ហាចូលជាសមាជិកនៃអង្គការណាតូ
2022-05-26 10:35:14cri
Share with:

      ថ្ងៃទី២៥ខែឧសភា លោកស្រីAnderssonនាយករដ្ឋមន្រ្តីស៊ុយអែតបានថ្លែងថា ប្រទេសស៊ុយអែតកំពុងធ្វើកិច្ចសន្ទនាជាមួយតួកគីអំពីបញ្ហាចូលជាសមាជិកនៃអង្គការណាតូ ហើយរំពឹងថា អាចបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងប្រឆាំងភេរវកម្មជាមួយភាគីតួកគី។

      នៅថ្ងៃដដែល លោកស្រីAnderssonបានរួមជាមួយលោកMichelប្រធានក្រុមប្រឹក្សាអឺរ៉ុបដែលអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសស៊ុយអែតធ្វើសន្និសីទសារព័ត៌មានរួមនៅក្រុង Stockholm។លោកស្រីAnderssonបានថ្លែងថា ស៊ុយអែតកំពុងធ្វើកិច្ចសន្ទនាជាមួយតួកគីអំពីរឿងចូលជាសមាជិកនៃអង្គការណាតូ រំពឹងថាអាចបង្កើនទំនាក់ទំនងទ្វេភាគីជាមួយតួកគី ក្នុងនោះក៏បូករួម ទាំងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងប្រឆាំងភេរវកម្មផងដែរ។

      ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកMichelបានបង្ហាញពីការជឿជាក់ថា រដ្ឋាភិបាលស៊ុយអែតបាននិងកំពុងចាត់ប្រតិបត្តិការយ៉ាងសកម្ម ព្រមទាំងនឹងទទួលបានដំណោះស្រាយតាមរយៈវិធានការដ៏ចាំបាច់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស