ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាហ្វហ្កានីស្ថានកើតមានការបំផ្ទុះចំនួន៤លើក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់
2022-05-26 15:47:11cri
Share with:

    ថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្កានីស្ថាននិងទីក្រុងMazar-i-Sharif ទីរួមខេត្ត Balkh ស្ថិតនៅភាគខាងជើងអាហ្វហ្កានីស្ថាន បានកើតមានការបំផ្ទុះចំនួន ៤ លើក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ និង៣២នាក់រងរបួស ។

    អ្នកនាំពាក្យអាជ្ញាធរប៉ូលិសបានថ្លែងថា ការបំផ្ទុះមួយលើកបានកើតឡើងនៅវិហារឥស្លាមមួយក្នុងតំបន់ប៉ូលិសទី៤នៃទីក្រុងកាប៊ុល បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និង១៧នាក់រងរបួស ។ ក្រៅពីនេះ បានកើតមានករណីបំផ្ទុះក្នុងរថយន្តចំនួន៣លើកជាប់ៗគ្នានៅថ្ងៃដដែល ក្នុងតំបន់ប៉ូលីសទី ៥ និងទី ១០ នៃទីក្រុង Mazar-i-Sharif ដែលបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់និង១៥នាក់រងរបួស។ អង្គការជ្រុលនិយម"រដ្ឋអ៊ីស្លាម"បានអះអាងថា ខ្លួនជាអ្នកបង្កករណីបំផ្ទុះនៅទីក្រុង Mazar-i-Sharif នៅថ្ងៃដដែលនោះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស