ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារកណ្តាលអឺរ៉ុបថ្លែងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្ថែមហានិភ័យហិរញ្ញវត្ថុនៅតំបន់ប្រាក់អឺរ៉ូ
2022-05-26 14:38:40cri
Share with:

    របាយការណ៍ថ្មីបំផុតស្តីពីការវាយតម្លៃអំពីស្ថិរភាពហិរញ្ញវត្ថុដែលចេញផ្សាយដោយធនាគារកណ្តាលអឺរ៉ុបនៅថ្ងៃទី ២៥ ខែឧសភាបានលើកឡើងថា ដោយមកពីរងឥទ្ធិពលពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបណ្តាលឱ្យតម្លៃថាមពលនិងទំនិញខ្នាតធំឡើងថ្លែ ក៏ដូចជាបង្កើនហានិភ័យអតិផរណានៅតំបន់ប្រាក់អឺរ៉ូ ស្របពេលជាមួយគ្នានេះ ស្ថិរភាពហិរញ្ញវត្ថុនៃតំបន់ប្រាក់អឺរ៉ូក៏មានភាពកាន់តែអាប់អួទៅៗផងដែរ ។

    របាយការណ៍នេះសម្គាល់ឃើញថា បើសិនជាពេលអនាគតកំណើននៅតំបន់ប្រាក់អឺរ៉ូបានថយចុះទៀតឬអតិផរណាខ្ពស់ជាងការប៉ាន់ប្រមាណយ៉ាងច្បាស់ នោះ មូលធនហិរញ្ញវត្ថុមួយចំនួននឹងប្រឈមមុខនឹងហានិភ័យនៃការកែសម្រួលថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស