ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយជប៉ុនលើកឡើងពីការមានអាវុធនុយក្លេអ៊ែររឿយៗ ក្រសួងការបរទេសចិនអះអាងថា សហគមន៍អន្តរជាតិគួរតែមានការប្រុងប្រយ័ត្នខ្ពស់
2022-05-26 10:49:18cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ  អ្នកនយោបាយជប៉ុនបានលើកឡើងជារឿយៗសំដីស្តីពីការមានអាវុធនុយក្លេអ៊ែរ ហើយនិយាយដោយផ្តេសផ្តាសថានឹងចែករំលែកអាវុធនុយក្លេអ៊ែរជាមួយអាមេរិក ព្រមនិងនាំចូលអាវុធនុយក្លេអ៊ែរពីអាមេរិកទៀតផង ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី២៥ខែឧសភាថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ ។ លោកបានលើកឡើងថា បើសិនជាជប៉ុនចង់ “ចែករំលែកអាវុធនុយក្លេអ៊ែរ” ជាមួយអាមេរិក នោះនឹងល្មើសនឹងការកំណត់នៃ « សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ » ព្រមនិងបង្កជាហានិភ័យខាងការរីកសាយភាយនិងការប៉ះទង្គិចដោយអាវុធនុយក្លេអ៊ែរទៀតផង ។

      លោក Wang Wenbin បានថ្លែងទៀតថា នាពេលថ្មីៗកន្លងទៅនេះ ជប៉ុនបានពិគ្រោះពិភាក្សាទាំងចំហថា នឹងធ្វើចិសោធនកម្ម “គោលការណ៍បីស្តីពីគ្មានអាវុធនុយក្លេអ៊ែរ”ដែលខ្លួនបានសន្យា រហូតដល់បានលុបចោលខ្លឹមសារពាក់ព័ន្ធក្នុងរបាយការណ៍ជាតិថ្មីបំផុតដែលបានដាក់ជូនមហាសន្និបាត NPT ពិនិត្យពិភាក្សាទៀតផង សហគមន៍អន្តរជាតិគួររក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពអវិជ្ជមានរបស់ជប៉ុនបែបនេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស