ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Tedros បន្តជាប់ឆ្នោតជាអគ្គនាយកអង្គការសុខភាពពិភពលោក
2022-05-25 15:32:58cri
Share with:

    មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី ៧៥ ដែលកំពុងបើកធ្វើនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ២៤ ខែឧសភា បានបោះឆ្នោតជ្រើសរើសបេក្ខភាពអគ្គនាយកតែមួយគត់ គឺ លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោកបច្ចុប្បន្នឱ្យបន្តតំណែងក្នុងអាណត្តិថ្មី 

    លោក Tedros បានទទួលយកការតែងតាំងជាអគ្គនាយកអាណត្តិថ្មីរបស់អង្គការសុខភាពពិភពលោកនៅថ្ងៃដដែលនោះ ហើយបានថ្លែងសុន្ទរកថាដោយលើកឡើងថា លោកនឹងបន្តខិតខំធ្វើការងារដើម្បីជំរុញការងារសុខាភិបាលនិងការថែទាំសុខភាពបឋមរបស់បណ្តាប្រទេស ក្នុងន័យទុកជាមូលដ្ឋានគ្រឹះនៃ"ការធានាដល់សុខភាពរបស់ប្រជាជនទាំងអស់" ព្រមទាំងពង្រឹងការត្រៀមខ្លួននិងការឆ្លើយតបចំពោះព្រឹត្តិការណ៍ជាយថាហេតុផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក 

អ្នកបកប្រែ:魏伟
ប្លុកពិសេស