ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អាមេរិកនិងអង់គ្លេសសម្តែងឆាកល្ខោននយោបាយជុំវិញដំណើរទស្សនកិច្ចរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅចិន
2022-05-25 11:23:18cri
Share with:

     នាពេលថ្មីៗកន្លងទៅនេះ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិងលោកស្រី Caroline Elizabeth Wilson ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅចិនបានចេញផ្សាយពាក្យសម្តីខុសឆ្គងដោយឡែកពីគ្នាអំពីដំណើរទស្សនកិច្ចរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅប្រទេសចិន ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អាមេរិកនិងអង់គ្លេសជាដើមមិនខ្វល់ថា តើការពិតជាក់ស្តែងគឺជាអ្វីនោះទេ ពួកគេគ្រាន់តែចង់ប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅចិន ជាឈ្នាន់ដើម្បីឃោសនាបំប៉ោងអ្វីដែលហៅថា “បញ្ហាស៊ីនជាំង” ដើម្បីមួលបង្កាច់និងលាបព័ណ៌ប្រទេសចិនតែប៉ុណ្ណោះ ។

      លោក Wang Wenbin បានគូសបញ្ជាក់ថា រឿងដែលអាមេរិកនិងអង់គ្លេសជាដើមព្រួយបារម្ភ គឺឥស្សរជនអន្តរជាតិក្នុងនោះបូករួមទាំងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិផងដែរ បានមើលឃើញផ្ទាល់ពីសភាពការណ៍ជាក់ស្តែងនៅតំបន់ស៊ីនជាំង ហើយនឹងលាតត្រដាងនូវពាក្យភូតកុហកនិងពាក្យចចាមអារ៉ាមដែលប្រឌិតដោយពួកគេ ក៏ដូចជាធ្វើឱ្យឧបាយកល “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស” ទទួលបរាជ័យ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស