ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងរុស្ស៊ីរៀបចំធ្វើការយាមល្បាតជាយុទ្ធសាស្ត្រចម្រុះតាមដែនអាកាសលើកទី៤
2022-05-25 11:05:19cri
Share with:

កាលពីថ្ងៃទី២៤ខែឧសភា ក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានថា ថ្ងៃដដែល កងទ័ពជើងអាកាសប្រទេសទាំងពីរចិននិងរុស្ស៊ីបានធ្វើសកម្មភាពយាមល្បាតជាយុទ្ធសាស្ត្រចម្រុះតាមដែនអាកាសតាមទម្លាប់នៅក្នុងលំហអាកាសសមុទ្រជប៉ុន សមុទ្រចិនខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ ការយាមល្បាតលើកនេះត្រូវចំពេលដែលលោក Joe Biden ប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចនៅអាស៊ីព្រមទាំងចូលរួមកិច្ចប្រជុំកំពូលស្តីពី កិច្ចសន្ទនាអំពីសន្តិសុខបួនភាគីនៅក្រុងតូក្យូ ។

តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងឱ្យដឹងថា លោក Kishi Nobuo រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានថ្លែងថា ពិតមែនតែយន្តហោះចម្បាំងរបស់ចិននិងរុស្ស៊ីមិនបានឈ្លានពានដែនអាកាសរបស់ជប៉ុនក៏ដោយ ក៏ប៉ុន្តែសកម្មភាពទាំងនេះគឺមាន លក្ខណៈបង្ករឿងហេតុ ។ អ្នកជំនាញផ្នែកយោធាបានថ្លែងថា បច្ចុប្បន្ននេះ ចិននិងរុស្ស៊ីបានធ្វើការយាមល្បាតជាយុទ្ធសាស្ត្រចម្រុះបែបនេះជាទម្លាប់ទៅហើយ ប្រទេសដទៃទៀតមិនត្រូវនិយាយពីនេះពីនោះទេ ហើយក៏កុំគិតថា ធ្វើសំដៅចំពោះខ្លួននោះដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស