ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីប្រកាសហាមឃាត់សមាជិកសភាអង់គ្លេសចំនួន ១៥៤ រូបមិនឲ្យចូលដែនរុស្ស៊ី
2022-05-25 13:59:31cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន sputnik របស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែឧសភាឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា ដោយអនុលោមតាមគោលការណ៍ដាក់ទណ្ឌកម្មឱ្យដូចគ្នាវិញ ទីក្រុងម៉ូស្គូបានសម្រេចចិត្តអនុវត្តវិធានការដាក់កំហិតទៅលើសមាជិកសភាជាន់ខ្ពស់អង់គ្លេសចំនួន ១៥៤ រូបដោយមិនអនុញ្ញាតឲ្យពួកគេចូលដែនរុស្ស៊ី ។

    គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំនេះ អង់គ្លេសបានដាក់បញ្ចូលសមាជិកសភាឌូម៉ាជាតិរុស្ស៊ី ចំនួន ៣៨៦ រូបទៅក្នុង"បញ្ជីដាក់ទណ្ឌកម្ម" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស