ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីជប៉ុនគួរតែរួមសហការជាមួយអង្គការថាមពលបរមាណូអន្តរជាតិ ដើម្បីផ្តល់ការពន្យល់ដែលគួរឱ្យជឿទុកចិត្តបាន
2022-05-25 10:42:30cri
Share with:

      តាមការផ្សាយដំណឹងឱ្យដឹងថា នៅសបា្តហ៍មុន លោកGrossiអគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ព្រមទាំងជួបពិភាក្សាការងារជាមួយមន្រ្តីជប៉ុនអំពីបញ្ហាចាត់ចែងទឹកសំណល់នុយគ្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima។ ទាក់ទិននឹងរឿងនេះ លោកWangWenbingអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៤ខែឧសភាថា ភាគីជប៉ុនគួររួមសហការជាមួយអង្គការថាមពលបរមាណូអន្តរជាតិដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ការពន្យល់ដែលគួរឱ្យជឿទុកចិត្តបាន។

      លោកWangWenbingបានថ្លែងថា "ក្រុមការងារបច្ចេកទេសនៃអង្គការថាមពលបរមាណូអន្តរជាតិមិនបានវាយតម្លៃចំពោះផែនការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរផ្សេងទៀតក្រៅពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅសមុទ្រនោះទេ ដូច្នេះបានធ្វើឱ្យអង្គការនេះមិនអាចវាយតម្លៃដោយគ្រប់ជ្រុងជ្រោយនូវផែនការដ៏ល្អបំផុតសម្រាប់ចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ។ ស្របនឹងពេលដែលក្រុមការងារបច្ចេកទេសនៃអង្គការថាមពលបរមាណូអន្តរជាតិបានបំពេញការងារ ភាគីជប៉ុនបានបង្ខំឱ្យជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ទង្វើរបស់ជប៉ុនដែលមិនអើពើនឹងការយកចិត្តទុកដាក់របស់ភាគីនានានិងប៉ុនប៉ងធ្វើឱ្យផែនការខ្លួនទៅជាការពិតបែបនេះគឺគ្មានទំនួលខុសត្រូវទេ”៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស