ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីបាញ់ប្រហារក្នុងសាលាបឋមសិក្សាមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យកុមារយ៉ាងហោចណាស់១៨នាក់ស្លាប់បាត់បង់ជីវិត
2022-05-25 11:08:15cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា ករណីបាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សាមួយកាលពីថ្ងៃទី២៤ខែឧសភាតាមម៉ោងក្នុងតំបន់នៅក្រុង Uvalde រដ្ឋ Texas បានបណ្តាលឱ្យកុមារយ៉ាងហោចណាស់១៨នាក់ស្លាប់បាត់បង់ជីវិត ។

ប្រព័ន្ធសារព័ត៌មានបានផ្សាយដំណឺងដោយយោងតាមការប្រកាសព័ត៌មាននៃស្ថាប័នសន្តិសុខសាធារណៈអាមេរិកឱ្យដឹងថា ករណីបាញ់ប្រហារនេះក៏បានបណ្តាលឱ្យមនុស្សពេញវ័យ៣នាក់ស្លាប់ផងដែរ ។

កាលពីថ្ងៃទី២៤ខែឧសភា លោក Greg Abbott អភិបាលរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ខ្មាន់កាំភ្លើងជាបុរសម្នាក់រស់នៅក្នុងតំបន់នោះដែលមានអាយុ១៨ឆ្នាំត្រូវបាញ់សម្លាប់ហើយ ។ លោក Greg Abbott បានថ្លែងទៀតថា ខ្មាន់កាំភ្លើងនេះប្រហែលត្រូវភ្នាក់ងារអនុវត្តច្បាប់បាញ់សម្លាប់ បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស