ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ អាស៊ីប៉ាស៊ីហ្វិកគឺជាគោលដៅដ៏មានប្រជាប្រិយភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្តារអុកភូមិសាស្ត្រនយោបាយនោះទេ
2022-05-25 16:39:20cri
Share with:

បៀមួយសន្លឹកទៀតនៅក្រោមអ្វីដែលគេហៅថា"យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"របស់អាមេរិកបានលេចចេញជាផ្លូវការ ។ ថ្ងៃទី២៣ខែឧសភាតាមម៉ោងក្នុងតំបន់ មេដឹកនាំអាមេ

រិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនបានប្រកាសដំណើរការនូវអ្វីដែលគេហៅថា "ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក" (IPEF) ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីអួតថា "ការកាត់ផ្តាច់"ពីប្រទេសចិននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ មិនកាត់បន្ថយពន្ធលើការចូលក្នុងទីផ្សារអាមេរិក ខ្លឹមសារភាគច្រើននៃក្របខណ្ឌនេះគឺមិនច្បាស់លាស់ ធ្វើឱ្យគេស្រពិចស្រពិល។ អ្នកវិភាគខ្លះបានវែកញែកថា នេះគ្រាន់តែជាឧបាយកល "ចាប់ចចកសដោយដៃទទេ" របស់អាមេរិក ហើយនៅសល់តែការឃុបឃិតប៉ុណ្ណោះ……

ក្របខណ្ឌនេះមិនបរិសុទ្ធតាំងពីពេលដាក់ចេញមកម្ល៉េះ សុទ្ធសឹងតែកំពុង"វាស់ខ្លួនកាត់ខោអាវ"សម្រាប់ប្រទេសចិន ។“ពហុភាគីនិយមក្លែងក្លាយ”បែបនេះនឹងនាំមកនូវការបែកបាក់និងការតតាំងគ្នាក្នុងតំបន់តែប៉ុណ្ណោះ មិនមែនសេរីភាព ភាពបើកចំហ និងវិបុលភាពដែលអាមេរិកអះអាងនោះទេ។ ហេតុអ្វីបានជាអាមេរិកនិយាយមិនច្បាស់លាស់អំពីខ្លឹមសារនៃអ្វីដែលគេហៅថា "ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក"? ព្រោះវាពិតជាមិនចង់ធ្វើជំនួញដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយប្រទេសអាស៊ីទាល់តែសោះ  អ្វីដែលពួកគេកំពុងគិតគឺរបៀប"ទាញក្រុម ដើម្បីប្រមូលគុណសម្បត្តិខាងបច្ចេកវិទ្យា ពង្រឹងអនុត្តរភាពខាងសេដ្ឋកិច្ច និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។

      នាពេលបច្ចុប្បន្ននេះ អាមេរិកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើន ដូចជាអតិផរណាខ្ពស់ និងការបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ សំខាន់ជាងនេះទៅទៀត ប្រទេសក្នុងតំបន់មានការភ័យខ្លាចជាបន្តបន្ទាប់ចំពោះ "ការដកខ្លួនចេញពីក្រុមនិងបំពានកិច្ចសន្យា"របស់ភាគីអាមេរិក ហើយវាពិបាកក្នុងការលុបបំបាត់ឱនភាពនៃការជឿទុកចិត្ត។  នៅក្រោមសភាពការណ៍ប្រយុទ្ធគ្នារបស់គណបក្សពីរនិងភាពជ្រុលនិយមខាងនយោបាយនៅអាមេរិក តើរដ្ឋាភិបាលអាមេរិកមានទីបង្អែកអីក្នុងការយកឈ្នះលើជំងឺរ៉ាំរ៉ៃនៃរបប

របស់អាមេរិក ហើយធានាឱ្យក្របខណ្ឌនេះត្រូវបានអនុវត្ត?

បំណងប៉ុនប៉ងរបស់អាមេរិកគឺសំដៅទៅលើប្រទេសចិន ប៉ុន្តែមិនថាវាព្យាយាមយ៉ាងណាក៏ដោយ វានឹងមិនប៉ះពាល់ដល់ការរំពឹងទុកនៃការអភិវឌ្ឍក្នុងតំបន់នោះទេ។អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលមានការទទួលស្គាល់ខ្ពស់នៃសកលភាវូបនីយកម្មនិងពាណិជ្ជកម្មសេរី និងសមិទ្ធិផលលេចធ្លោ។ ក្នុងនាមជាមហាអង្គសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសភាគច្រើនដាច់ខាតនៅក្នុងតំបន់។ទីផ្សារដ៏ធំធេងដែលមានចំនួនប្រជាជន ១៤០០លាននាក់បានបើកចំហយ៉ាងពេញលេញទៅកាន់ប្រទេសក្នុងតំបន់ តើអាមេរិកអាចធ្វើបានទេ? 

       អាស៊ីប៉ាស៊ីហ្វិកគឺជាគោលដៅដ៏មានប្រជាប្រិយភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្ដារអុកភូមិសាស្ត្រនយោបាយនោះទេ ។ អ្វីដែលគេហៅថា "ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក" ដែលបង្កើតឡើងដោយអាមេរិក បង្កប់នូវគោលបំណងផ្សេងទៀត ដើម្បីបង្កើតការបំបែកសេដ្ឋកិច្ច ការទប់ស្កាត់បច្ចេកវិទ្យា និងកាត់ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម វានឹងធ្វើឱ្យខូចផលប្រយោជន៍ជាគន្លឹះនៃតំបន់ជាមិនខាន។ចំពោះអ្នកបំភ្លៃដោយចេតនា បណ្តាប្រទេសអាស៊ីគួរតែបើកភ្នែកមើលឱ្យច្បាស់ រក្សាការប្រុងប្រយ័ត្ន ហើយក្ដាប់ជាប់នូវវាសនានៃការអភិវឌ្ឍយ៉ាងរឹងមាំនៅក្នុងដៃរបស់ខ្លួន ។ អ្នកដែលចង់ដាក់ឱ្យប្រទេសចិននៅឯកោនឹងឃើញថា ទីចុងបំផុត អ្នកនៅឯកោគឺពួកគេខ្លួនឯង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស