ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ប្រទេសចិននិងរុស្ស៊ីនឹងបន្តប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ
2022-05-25 13:58:41cri
Share with:

    នៅថ្ងៃទី ២៤ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ក្នុងនាមជារដ្ឋសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាសមាជិកសំខាន់នៃយន្តការពហុភាគី ដូចជា ប្រទេស BRICS អង្គការសហប្រតិបតិ្តការសៀងហៃនិងប្រទេស G20 ជាដើម ចិននិងរុស្ស៊ីនឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញពហុប៉ូលភាវូបនីយកម្មនៃពិភពលោកនិងប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាគាំពារពហុភាគីនិយមដ៏ពិតប្រាកដនិងប្រឆាំងជាដាច់ខាតចំពោះទង្វើអនុត្តរភាពនិងការបដិបក្ខគ្នាជាក្រុមក្នុងទំនាក់ទំនងអន្តរជាតិ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងនៅថ្ងៃទី ២៣ ខែឧសភាថា រុស្ស៊ីនឹងបន្តអភិវឌ្ឍទំនាក់ទំនងដ៏មេត្រីភាពជាមួយប្រទេសចិន ។ ក្នុងបរិបទដែលប្រទេសលោកខាងលិចបានអនុវត្តអនុត្តរភាពនិយមនាពេលបច្ចុប្បន្ន កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចរវាងរុស្ស៊ីនិងចិននឹងសម្រេចបាននូវការអភិវឌ្ឍកាន់តែលឿន ។ ប្រទេសទាំងពីរបានរួមគ្នាផ្តួចផ្តើមឱ្យជំរុញប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ដែលនឹងផ្តល់ផលប្រយោជន៍រួមយ៉ាងទូលំទូលាយក្នុងបញ្ហាជាច្រើន ដូចជា ការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិនិងជំរុញពហុប៉ូលភាវូបនីយកម្មនៃពិភពលោក ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានលើកឡើងថា ប្រទេសចិនសូមកោតសរសើរចំពោះការសម្តែងអាកប្បកិរិយារបស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស