ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនធ្វើមីទ្ទីងដើម្បីប្រឆាំងតវ៉ានឹងកិច្ចជំនួបកំពូលរវាងជប៉ុននិងអាមេរិក
2022-05-24 15:48:38cri
Share with:

    នៅថ្ងៃទី ២៣ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានជួបសន្ទនាជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ។ នាថ្ងៃដដែលនោះ ប្រជាជនជប៉ុនមួយចំនួនបានធ្វើមីទ្ទីងដោយស្មគ្រ័ចិត្តនៅទីក្រុងតូក្យូដើម្បីសម្តែងការប្រឆាំងតវ៉ាចំពោះកិច្ចជំនួបកំពូលរវាងជប៉ុននិងអាមេរិកព្រមនិងការចរចាស្តីពីការប៉ុនប៉ងបំផុសសង្គ្រាម ។

    ប្រជាជនដែលចូលរួមមីទ្ទីងបានថ្លែងថា បញ្ហាពិភាក្សាសំខាន់មួយក្នុងកិច្ចជំនួបកំពូលរវាងជប៉ុននិងអាមេរិក គឺ"ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក"ដែលបានលើកឡើងដោយសហរដ្ឋអាមេរិក ចំណែកឯប្រការទាំងនេះ គឺ គិតតែពីផលប្រយោជន៍របស់អាមេរិកទាំងស្រុងដែលបង្កប់នូវចេតនាដ៏មានគ្រោះថ្នាក់ យើងចាំបាច់ត្រូវប្រុងប្រយ័ត្ន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស