ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីស្ម័គ្រចិត្តដកក្រុងមូស្គូចេញេពីការឈរឈ្មោះប្រជែងជាទីក្រុងសម្រាប់រៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០
2022-05-24 10:42:51cri
Share with:

      ថ្ងៃទី២៣ខែឧសភា រដ្ឋាភិបាលរុស្ស៊ីបានថ្លែងថា នៅថ្ងៃដដែល ភាគីរុស្ស៊ីបានស្ម័គ្រចិត្តដកក្រុងមូស្គូចេញពីការឈរឈ្មោះប្រជែងជាទីក្រុងសម្រាប់រៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ទាក់ទិននឹងរឿងនេះ លោកMishustinនាយករដ្ឋមន្រ្តីរុស្ស៊ីបានផ្ញើសារលិខិតជូនលោកKerkentzesអគ្គលេខាធិការនៃការិយាល័យពិព័រណ៍អន្តរជាតិរួចហើយ។

      នៅថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍លើវេបសាយផ្លូវការរបស់ខ្លួនថា ពិព័រណ៍ពិភពលោកបានក្លាយជាឧបករណ៍ត្រូវពលីក្នុងចលនាប្រឆាំងរុស្ស៊ីដោយទ្រង់ទ្រាយធំរបស់លោកខាងលិច គោលបំណងវាគឺរុញច្រានរុស្ស៊ីឱ្យនៅពីក្រៅនៃវិស័យសហប្រតិបត្តិការទាំងអស់។ ក្នុងបរិបទបែបនេះ ការប្រកួតប្រជែងបានបាត់បង់សមភាព ហេតុនេះហើយបានជាមិនអាចរំពឹងទុកថា ក្រុងមូស្គូនឹងទទួលបានការវាយតម្លៃប្រកបដោយសមភាពនិងយុត្តិធម៌ក្នុងពេលស្នើសុំរៀបចំពិព័រណ័ពិភពលោកឆ្នាំ២០៣០នោះឡើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស