ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបសន្ទនាជាមួយលោកស្រី Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
2022-05-24 15:50:36cri
Share with:

       ថ្ងៃទី២៣ខែឧសភា  លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោកស្រី Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅទីក្រុង Guang zhou 

      លោក Wang Yi បានសម្តែងការស្វាគមន៍ចំពោះលោកស្រី Bachelet ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយរំពឹងថា ដំណើរទស្សនកិច្ចលើកនេះនឹងក្លាយជាដំណើរដែលបង្កើនការយល់ដឹង ដំណើរកិច្ចសហប្រតិបត្តិការ និងដំណើរដោះស្រាយបញ្ហាពីឫសគល់មួយលើក 

     លោកស្រី Bachelet សូមសាទរប្រទេសចិនដែលបានទទួលសមិទ្ធផលសំខាន់ក្នុងវិស័យអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងជំរុញការការពារសិទ្ធិមនុស្ស  ហើយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សសង្ឃឹមថា អាចឆ្លៀតកាសនៃដំណើរទស្សនកិច្ចលើកនេះ មកបង្កើនការយល់ដឹងនិងកសាងទំនុកចិត្តពីរទៅវិញទៅមក ដើម្បីរួមគ្នាឆ្លើយតបនឹងការប្រកួតប្រជែងជាសកលនិងរួមគ្នាជំរុញការអភិវឌ្ឍនៃកិច្ចការសិទ្ធិមនុស្សអន្តរជាតិ 

អ្នកបកប្រែ:魏伟
ប្លុកពិសេស