ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Volodymyr Oleksandrovych Zelensky ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា បានត្រៀមរួចហើយសម្រាប់ការជួបសន្ទនាជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី ហើយគ្រាន់តែនឹងពិភាក្សាអំពីបញ្ហាឈប់បាញ់គ្នាតែប៉ុណ្ណោះ
2022-05-24 11:21:18cri
Share with:

កាលពីថ្ងៃទី២៣ខែឧសភាតាមម៉ោងក្នុងតំបន់ តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន UNIAN របស់អ៊ុយក្រែនឱ្យដឹងថា លោក Volodymyr Oleksandrovych Zelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា លោកបានត្រៀមរួចហើយសម្រាប់ការជួបសន្ទនាជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី ហើយគ្រាន់តែនឹងពិភាក្សាអំពីបញ្ហាឈប់បាញ់គ្នាតែប៉ុណ្ណោះ ។

លោក Zelensky បានថ្លែងថា លោកគ្មានបំណងជួបសន្ទនាជាមួយអន្តរការីនោះទេ ពោលគឺក្រៅពីលោកភូទីន លោកមិនជួបសន្ទនាជាមួយបុគ្គលផ្សេងដែលមកពីរុស្ស៊ីនោះទេ ។ លោកបានគូសបញ្ជាក់ថា បញ្ហាតែមួយគត់ដែលអាចពិភាក្សាជាមួយលោកភូទីនគឺការឈប់បាញ់គ្នា ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស