ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន៖ប្រទេសចិនមានការប្រកាន់ខ្ជាប់៥ចំណុចខាងវិស័យអភិវឌ្ឍកិច្ចការសិទ្ធិមនុស្ស
2022-05-24 10:43:39cri
Share with:

      ថ្ងៃទី២៣ខែឧសភា នៅក្រុងក្វាងចូវប្រទេសចិន លោកWangYiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាជាមួយលោកស្រីBacheletឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន។

      ថ្លែងក្នុងកិច្ចជំនួប លោកWangYiបានលើកឡើងថា ប្រទេសចិនមានការប្រកាន់ខ្ជាប់៥ចំណុចខាងវិស័យអភិវឌ្ឍកិច្ចការសិទ្ធិមនុស្ស ទី១ តម្កល់ទុកការធានាសិទ្ធិរស់រានមានជីវិតជាចម្បងជាប់ជានិច្ច ។ទី២ ចាត់ទុកការលើកតម្កើងសិទ្ធិអភិវឌ្ឍន៍ជាអាទិភាពជាប់ជានិច្ច។ទី៣ ចាត់ទុកការធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋជាភារកិច្ចមូលដ្ឋានជាប់ជានិច្ច។ ទី៤ ចាត់ទុកការគាំពារសិទ្ធិនិងផលប្រយោជន៍របស់ក្រុមមនុស្សពិសេស ដូចជាជនជាតិភាគតិចជាដើមជាខ្លឹមសារសំខាន់ជាប់ជានិច្ច។ ទី៥ ចាត់ទុកការការពារសុវត្ថិភាពរបស់ប្រជាជនជាគោលដៅយូរអង្វែងជាប់ជានិច្ច៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស