ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងបញ្ហាតំបន់តៃវ៉ាន់របស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក៖ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាត
2022-05-24 13:56:36cri
Share with:

    ទាក់ទិននឹងពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងបញ្ហាតំបន់តៃវ៉ាន់របស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដែលលើកឡើងបន្ទាប់ពីបញ្ចប់កិច្ចជំនួបកំពូលរវាងអាមេរិកនិងជប៉ុន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់នៅថ្ងៃទី ២៣ ខែឧសភាថា ភាគីចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងដាច់ខាតចំពោះពាក្យសម្តីរបស់ភាគីអាមេរិក ។ ភាគីចិននឹងចាត់ប្រតិបត្តិការយ៉ាងមុតមាំដើម្បីគាំពារអធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខជាតិ ហើយក៏នឹងធ្វើតាមអ្វីដែលលើកឡើងផងដែរ ។

    លោក Wang Wenbin បានគូសបញ្ជាក់ថា ភាគីចិនដាស់តឿនភាគីអាមេរិកឱ្យគោរពតាមគោលការណ៍ប្រទេសចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំងបីរវាងចិននិងសហរដ្ឋអាមេរិក គោរពតាមពាក្យសន្យាសំខាន់ៗស្តីពីការមិនគាំទ្រកម្លាំងអបគមន៍និយមដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យ ក៏ដូចជាគួរប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិនិងការធ្វើសកម្មភាពដោយមធ្យ័តលើបញ្ហាតំបន់តៃវ៉ាន់និងកុំបញ្ចេញសញ្ញាខុសឆ្គងណាមួយចំពោះកម្លាំងអបគមន៍និយាមដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យ ហើយចៀសវាងកុំបង្កការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់និងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស