ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស៊ើបអង្កេតនៃក្រសួងមហាផ្ទៃអាមេរិកលាតត្រដាងនូវ “ប្រវិត្តសាស្ត្រងងឹត”នៃសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិច
2022-05-24 10:50:35cri
Share with:

     របាយការណ៍ដែលក្រសួងមហាផ្ទៃអាមេរិកចេញផ្សាយនៅពេលកន្លងទៅនេះបានបង្ហាញឱ្យឃើញថា ក្នុងអំឡុងពេលពីឆ្នាំ ១៨១៩ ដល់ឆ្នាំ១៩៦៩ កុមារជនជាតិដើមភាគតិចក្នុងសាលារៀនបែបអន្តេវាសិកដ្ឋានចំនួន៤០៨ខ្នងរបស់សហរដ្ឋអាមេរិក បានរងការធ្វើទារុណកម្ម ដូចជាវាយដោយខ្សែតី និងបង្ខំឱ្យធ្វើពលកម្មជាដើម ហើយយ៉ាងហោចណាស់មានកុមារជនជាតិដើមភាគតិចចំនួនជាង៥រយនាក់បានស្លាប់បាត់បង់ជីវិតដោយសារការធ្វើទារុណកម្ម ។

      ស្របនឹងពេលដែលការងារស៊ើបអង្កេតបានវិវឌ្ឍជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណចំនួនកុមារស្លាប់បាត់បង់ជីវិតប្រហែលនឹងឡើងដល់រាប់ពាន់នាក់ រហូតដល់រាប់ម៉ឺននាក់ទៀតផង ។ ពេលមុននេះ រដ្ឋាភិបាលអាមេរិកមិនដែលបញ្ជាក់ថា តើមានកុមារជនជាតិដើមភាគតិចប៉ុន្មាននាក់ត្រូវបានបញ្ជូនទៅកាន់សាលារៀនបែបអន្តេវាសិកដ្ឋានបែបនេះនោះទេ ហើយតើមានកុមារប៉ុន្មាននាក់ស្លាប់ឬបាត់ខ្លួន រហូតសម្បីតែថា តើសាលារៀនបែបអន្តេវាសិកដ្ឋានបែបនេះមានប៉ន្មានខ្នង ក៏មិនបញ្ជាក់ឱ្យដឹងដែរ  ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស