ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិយាយបែបណា ទង្វើបែបនោះ
2022-05-24 16:11:03cri
Share with:

      ថ្មីៗនេះ ចិនបានធ្វើជាម្ចាស់ផ្ទះនៃវេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិលនៃក្រុមប្រទេសBRICS (BRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ក្រុមប្រទេសBRICS មានផ្ទៃដីសរុបរួមគ្នាប្រមាណ 39,746,220km2 ឬប្រហែល26.7%នៃផ្ទៃដីពិភពលោក និងមានប្រជាជនសរុបប៉ាន់ស្មានប្រហែល 3.21ពាន់លាន ឬស្មើនឹង41.5%នៃចំនួនប្រជាជនពិភពលោក។ ចាប់តាំងពីកិច្ចប្រជុំការទូតពេញលេញលើកទី១ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ) លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកទឹកចិត្តឱ្យក្រុមប្រទេសBRICS «ខិតខំធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»។ ចិនតែងអនុវត្តស្របតាមពាក្យសម្តីរបស់ខ្លួន ឬអាចនិយាយម្យ៉ាងទៀតថា ចិនយកសម្តី និងទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ដែលនេះបានជំរុញនិងលើកទឹកចិត្តឱ្យសហគមន៍អន្តរជាតិតែងចូលរួមប្រកៀកស្មារជាមួយចិននៅក្នុងគំនិតផ្តួចផ្តើមជាច្រើនដែលបានផ្តើមឡើងដោយប្រទេសចិន ដែលជាពិសេសគំនិតផ្តួចផ្តើមសន្តិសុខសកល។ ដោយទទួលបានការសាទររបស់ចិនលើគំនិតផ្តួចផ្តើមសន្តិសុខសកល ក្រុមប្រទេសBRICSបានប្រារព្ធកិច្ចប្រជុំសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស «BRICS+»  ជាលើកដំបូង ដែលបានចូលរួមបន្ថែមសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS ជាមួយនឹងប្រទេសដែលមានទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។

ខុសពីប្រទេសចិនដែលភក្តីភាពចំពោះសន្តិភាពនិងការអភិវឌ្ឍ សហរដ្ឋអាមេរិកដែលកំពុងយកលេសរបស់ខ្លួនក្នុងការដើរតួនាទីជានគរបាលពិភពលោក ដោយប្រើប្រាស់លេសនៃបញ្ញត្តិ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដែលមានលក្ខណៈស្តង់ដារឯកត្តោភាគី ហើយនៅទីបំផុត កំពុងធ្វើការបែងចែកបក្សពួក ជំរុញប្រទេសនីមួយៗឃ្លាតឆ្ងាយពីមូលដ្ឋានដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ ជាការពិត ក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ណាមួយសុទ្ធតែត្រូវធ្វើតាមនិន្នាការវិវត្តនៃសន្តិភាពនិងការអភិវឌ្ឍក្នុងយុគសម័យថ្មី ត្រូវបង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានានៅក្នុងតំបន់ ហើយមិនត្រូវសំដៅទៅលើភាគីទី៣ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី៣ មិនត្រូវធ្វើសកម្មភាពដែលប្រកបដោយលក្ខណៈជ្រើសរើស និងផ្តាច់មុខយ៉ាងច្បាស់នោះទេ។ ក្នុងពេលបច្ចុប្បន្ន សន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបាន ជាក់ស្តែងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជាថាកម្ពុជាមិនបានជ្រើសរើសចិនប្រឆាំងនឹងអាមេរិក ឬជ្រើសរើសប្រទេសណាមួយដើម្បីប្រឆាំងប្រទេសណានោះឡើយ ដោយកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសចម្រុះពណ៌។ ដូចគ្នាដែរ ឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនG20 ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះរៀបចំវេទិកាAPECក៏បានយល់ស្របពីតម្លៃសន្តិសុខតំបន់និងការអភិវឌ្ឍ ដែលបណ្តាប្រទេសនៅអាស៊ានកំពុងទទួលបានផលប្រយោជន៍យ៉ាងច្បាស់លាស់ពីគំនិតផ្តួចផ្តើមរបស់ចិនដែលជាពិសេសការរីកចម្រើនសេដ្ឋកិច្ចតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងRCEPជាដើម ។ ការណ៍នេះអាស៊ានយល់ច្បាស់ថាគំនិតផ្ដួចផ្ដើមណាក៏ដោយនៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិកដែលផ្តួចផ្តើមដោយអាមេរិក ត្រូវឈរលើគោលការណ៍៣យ៉ាង ទី១-ត្រូវតែបម្រើដល់សន្តិភាពនិងការអភិវឌ្ឍ ទី២-មិនប្រឆាំងប្រទេសណាមួយ និងទី៣-ត្រូវតែគោរពឯកភាពជាតិ ឯកភាពមជ្ឈភាពរបស់អាស៊ាន។ អាមេរិកដែលជាអ្នកចូលរួមផ្តួចផ្តើមទៅជាអ្នកដកថយ ទៅជាអ្នកបំផ្លាញ និងទៅជាអ្នករារាំងដំណើរការសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក ជាក់ស្តែងក្នុងឆ្នាំ២០១៥ សហរដ្ឋអាមេរិកបានប្រកៀកស្មាជាមួយចិនដើម្បីអំពាវនាវឱ្យមានសន្ធិសញ្ញារឹងមាំនិងស្របច្បាប់ដែលទីបំផុតបានក្លាយជាកិច្ចព្រមព្រៀងប៉ារីស។ គិតមកដល់ទល់ពេលនេះ នៅពេលដែលចិនកំពុងព្យាយាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបែរជាដកខ្លួនចេញ ។ តាមរយៈការព្រងើយកន្តើយនិងការបំពានលើកិច្ចព្រមព្រៀងនេះ ហើយបើតាមសារព័ត៌មានថ្មីៗបានបញ្ជាក់ថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមអង់គ្លេសចុះផ្សាយលើទិនានុប្បវត្តិEcoWatch ផែនដីទំនងជាត្រូវទទួលរងកម្ដៅបន្ថែមជាង១,៥អង្សាសេទៀតនា៥ឆ្នាំខាងមុខ។ ការកើនឡើងកម្ដៅបន្ថែមនឹងបំផ្លាញប្រព័ន្ធជីវចម្រុះលើភពផែនដីខ្លាំងទៅៗមិនអាចប្រកែកបាន។ ដោយឡែក បច្ចុប្បន្នភាពនៃវិបត្តិរុស្ស៊ីនិងអ៊ុយក្រែនវិញ ការណ៍ដែលអាមេរិកបានលើកឡើងថា ខ្លួនកំពុងព្យាយាមឱ្យមានស្ថានភាពប្រសើរឡើងសម្រាប់ប្រជាជនអ៊ុយក្រែន ជាការបំភន្តព័ត៌មាន ព្រោះតាំងពីពេលដែលរុស្ស៊ីប្រតិបត្តិការយោធាពិសេសមក អាមរិកបានផ្តល់ជំនួយសព្វាវុធឥតដាច់ដល់អ៊ុយក្រែន ហើយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០២២នេះ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខានៅលើច្បាប់ជួល-ខ្ចីសម្ភារយោធា «Lend-lease» សម័យទំនើប ដែលនឹងជួយឱ្យសហរដ្ឋអាមេរិកកាន់តែងាយស្រួលក្នុងការបញ្ជូនជំនួយសព្វាវុធទៅកាន់អ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ី ដែលប្រៀបដូចជាយកសាំងមកចាក់លើភ្លើងដែលកំពុងឆាបឆេះ។ អាមេរិកមិនទាន់បានស្កប់ស្កល់នឹងការបញ្ឆេះសង្គ្រាមនៅតាមតំបន់និងទ្វីបនានានៅទូទាំងពិភពលោក ករណីអ៊ីរ៉ាក់ លីប៊ី សេរ៊ី អាហ្វហ្គានីស្ថានកំពុងក្លាយជាឧទាហរណ៍យ៉ាងប្រត្យក្សនៃសោកនាដកម្មដែលផ្តើមដោយលេសទាំងនេះ ដែលជាការបង្ហាញឱ្យឃើញពីអនុត្តរភាព និងការលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសនានា ហើយអាមេរិកកំពុងដាក់សម្លេងអាសន្ននៅកោះតៃវ៉ាន់ ដើម្បីលើកទឹកចិត្តដល់តៃវ៉ាន់ដើរខុសពីគន្លងដ៏ត្រឹមត្រូវរបស់ខ្លួនដោយហ៊ានចេញមុខចំហក្នុងការប្រកាសឯករាជ្យ ហើយថ្មីៗនេះកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងត្បូងដែលទើបឡើងកាន់អំណាច មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រីកនិងពង្រឹងសមយុទ្ធយោធារួមគ្នាដែលនឹងនាំឱ្យមានកង្វល់កាន់តែខ្លាំងឡើងពីសន្តិសុខសកលនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ ដែលនេះនៅមិនទាន់រាប់ដល់កិច្ចព្រមព្រៀងចតុភាគីQUAD និងកិច្ចព្រមព្រៀងត្រីភាគីAUKUS ដែលបានរំខាននិងគម្រាមដល់សន្តិសុខរបស់តំបន់និងពិភពលោក។

     សហគមន៍អន្តរជាតិបានដឹងច្បាស់រួចមកហើយថា ដើម្បីរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ជាងពេលណាៗទាំងអស់ដែលសហគមន៍អន្តរជាតិនៅតែបន្តការគាំទ្រនិងចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដើម្បីប្រកៀកស្មារជាមួយចិនក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ចិនស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍន៍សកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ដោយឥតងាករេនូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ដោយភក្តីភាពចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ដោយឥតរាថយនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទង្វីរបស់ចិនតែងបានស្របនឹងពាក្យសម្តី ឬអាចនិយាយថា ចិនធ្វើច្រើន និយាយតិច ហើយនេះគំនិតផ្តួចផ្តើមដ៏ល្អរបស់ប្រទេសចិន មិនត្រឹមតែបានសាទរនិងចូលរួមអនុវត្តដោយក្រុមប្រទេសBRICS និងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ សូម្បីក្រុមប្រទេសASEAN កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសិក្ខាសាលានៃ «វេទិកាទំនាក់ទំនងរវាងចិននិងអាស៊ានទីក្រុងហ្សាការតា» តាមប្រព័ន្ធវីដេអូបានឯកភាពគ្នាថា «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកលដែលបានផ្តួចផ្តើមដោយចិន មានគំនិតស្រដៀងគ្នាជាច្រើនជាមួយចក្ខុវិស័យសហគមន៍រួមរបស់ASEAN។ ការបង្កើនការតភ្ជាប់យុទ្ធសាស្ត្រជាមួយគំនិតផ្តួចផ្តើមការអភិវឌ្ឍជាសកល នឹងជួយដល់កិច្ចកសាងសហគមន៍រួមរបស់ASEAN និងជំរុញរបៀបវារៈស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០»។

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស