ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឳកាសចិននឹងបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករដល់សេដ្ឋកិច្ចសកលដែលកំពុងស្ថិតក្រោមស្រមោលខ្មៅនៃជំងឺកូវីដ ១៩
2022-05-23 13:07:05cri
Share with:

    "យើងគួរប្រកាន់ខ្ជាប់ការសន្ទនាតែមិនមែនការតតាំងគ្នា ការរួមបញ្ចូលគ្នាតែមិនមែនការផ្តាច់ទំនាក់ទំនងនិងភាពបរិយាប័ន្នតែមិនមែនការច្រានចោលប្រទេសដទៃទៀត ដើម្បីដឹកនាំកំណែទម្រង់នៃប្រព័ន្ធអភិបាលកិច្ចសកលដោយទស្សនៈនៃសមភាពនិងយុត្តិធម៌ ការសម្តែងអាកប្បកិរិយាបែបនេះរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងមហាសន្និបាតអបអរសាទរខួបទី ៧០ នៃការបង្កើតគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិននិងជាកិច្ចប្រជុំកំពូលស្តីពីការជំរុញការវិនិយោគនិងពាណិជ្ជកម្មជាសកលបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិ 

    សូមបញ្ជាក់ថា ដោយរងផលប៉ះពាល់ពីភាពវឹកវរខាងភូមិសាស្ត្រនយោបាយនិងការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោកនៃជំងឺកូវីដ ១៩ បានជាដំណើរការសេដ្ឋកិច្ចនិងសង្គមរបស់បណ្តាប្រទេសនានាបាននិងកំពុងរងកម្លាំងសម្ពាធក្នុងកម្រិតទីទៃគ្នា  នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីបំផុតស្តីពីការរំពឹងទុកចំពោះសេដ្ឋកិច្ចសកលដោយប៉ាន់ប្រមាណថា នឹងសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២២ មកនៅត្រឹម , ភាគរយដែលបានធ្លាក់ចុះ, ភាគរយបើប្រៀបធៀបនឹងការប៉ាន់ប្រមាណលើកមុន  ប្រឈមនឹងបញ្ហាជាច្រើន តើសេដ្ឋកិច្ចពិភពលោកអាចដើរចេញផុតពីវិបត្តិក្នុងពេលឆាប់ៗយ៉ាងដូចម្តេច ? ចម្លើយគឺស្ថិតក្នុងគំនិតស្តីពីការប្រកាន់ខ្ជាប់"ការរួមបញ្ចូលគ្នាតែមិនមែនការផ្តាច់ទំនាក់ទំនង"ដែលបាននិងកំពុងផ្តួចផ្តើមយ៉ាងពេញទំហឹងនិងអនុវត្តយ៉ាងប្រាកដប្រជាដោយប្រទេសចិន 

    គួររំលឹកថា ពាក្យពេញនិយមមួយដែលថា "ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច"ធ្លាប់ប្រើយ៉ាងច្រើននៅទូទាំងពិភពលោក ប៉ុន្តែបច្ចុប្បន្ននេះបែរជាបានជួបប្រទះនឹងចរន្តបញ្ច្រាស ហើយសំឡេងរបស់អ្នកនយោបាយអាមេរិកនិងលោកខាងលិចមួយចំនួនដែលឃោសនាបំប៉ោងយ៉ាងគឃ្លើនពីការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនបានលាន់ឮមិនដាច់  បន្ទាប់ពីរដ្ឋាភិបាលអាណត្តិបច្ចុប្បន្នបានឡើងកាន់អំណាចមក វាមិនត្រឹមតែបានអនុវត្តគោលនយោបាយពន្ធគយខ្ពស់ទៅលើផលិតផលចិនដែលបានដាក់ចេញដោយរដ្ឋាភិបាលអាណតិ្តមុនប៉ុណ្ណោះទេ ថែមទាំងក៏បានបន្តបង្កើនការគាបសង្កត់ទៅលើសហគ្រាសចិនផងដែរ  នៅពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកក៏បានប្រឌិតអ្វីដែលហៅថា "ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌាប៉ាស៊ីហ្វិក"ដើម្បីអូសទាញប្រទេសដទៃទៀតឱ្យបង្កើតជារង្វង់ឡោមព័ទ្ធសម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដែលប៉ុនប៉ងផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ក្នុងន័យគាំពារអនុត្តរភាពខាងសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់អាមេរិក 

    យ៉ាងណាមិញ ការពិតជាក់ស្តែងបានបញ្ជាក់ម្តងទៀតថា អ្វីដែលហៅថា គំនិតស្តីពី"ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនគឺផ្ទុយគ្នានឹងតម្រូវការក្នុងទីផ្សារ  នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មសរុបរបស់ចិនជាមួយអាមេរិកបានកើនឡើងជិត ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ បានឡើងដល់  សែន  ម៉ឺន  ពាន់  រយលានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ  ព្រមពេលជាមួយគ្នានេះ ភាគីជាច្រើនក្នុងស្រុកអាមេរិកបានអំពាវនាវឱ្យលុបចោលការដំឡើងពន្ធគយទៅលើផលិតផលចិនដើម្បីបន្ធូរបន្ថយអតិផរណា 

    ប្រការទាំងអស់នេះបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទើបជានិន្នាការយុគសម័យដែលមិនអាចរារាំងបាន ហើយការជំរុញការស្តារពាណិជ្ជកម្មនិងការវិនិយោគឡើងវិញបានក្លាយជា"ក្បាលម៉ាស៊ីនដ៏សំខាន់"សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក 

    ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោកនិងជាប្រទេសពាណិជ្ជកម្មធំបំផុតទូទាំងពិភពលោក ប្រទេសចិនបានជំរុញយ៉ាងសកម្មនូការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចជាប់រហូតមក  អាចព្យាករណ៍បានថា មិនថា ទំហំទីផ្សារដ៏ធំធេងរបស់ចិននិងបរិយាកាសប្រកបអាជីវកម្មដែលត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃក៏ការបើចំហប្រកបដោយកម្រិតកាន់តែខ្ពស់ដែលបាននាំមកដោយការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវនិងការអនុវត្តកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ RCEP )ក៏ដោយ ក៏សុទ្ធតែនឹងបំពេញបន្ថែមនូវកម្លាំងចលករកាន់តែខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក 




អ្នកបកប្រែ:魏伟
ប្លុកពិសេស