ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសុខភាពពិភពលោកផ្តោតសំខាន់លើសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ ព្រមនិងបញ្ហាសុខភាពនិងសន្តិភាព
2022-05-23 10:49:47cri
Share with:

      ថ្ងៃទី២២ខែឧសភា មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៥បានបើកធ្វើនៅក្រុងហ្សឺណែវនៃប្រទេសស្វ៊ីស នេះគឺជាកិច្ចប្រជុំទល់មុខជាលើកដំបូងរបស់អង្គការសុខភាពពិភពលោកបន្ទាប់ពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩អស់រយៈពេលជាង២ឆ្នាំមក។

      ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាត លោកតេដ្រូសអគ្គនាយកអង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ថា "ការរីករាលដាលនៃជំងឺកូវីដ១៩នឹងមិនបញ្ចប់នៅតំបន់ណាមួយនោះទេ វៀរលែងតែវាបានបញ្ចប់នៅគ្រប់ទីកន្លែងលើពិភពលោក”។

      លោកតេដ្រូសបានថ្លែងថា បណ្តាប្រទេសនានាគួរសម្រេចក្នុងពេលឆាប់ៗនូវគោលដៅចាក់វ៉ាក់សាំងឱយបាន៧០%ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ក្នុងពេលជាមួយគ្នានេះ ត្រូវផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិកសុខាភិបាលទាំងអស់ មនុស្សមានអាយុលើសពី៦០ឆ្នាំនិងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ផ្សេងទៀត៕



អ្នកបកប្រែ:郑磊
ប្លុកពិសេស