ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលីនឹងចូលរួមសកម្មភាពការទូតជាលើកដំបូងនៅថ្ងៃទី២៤ខែឧសភា
2022-05-23 15:51:36cri
Share with:

លោក Anthony Albanese ប្រធានបក្សពលករអូស្ត្រាលីបានយកឈ្នះលើសម្ព័ន្ធកាន់អំណាចបក្សសេរី-បក្សជាតិដែលដឹកនាំដោយលោក Scott Morrison ក្នុងការបោះឆ្នោតសភាសហព័ន្ធឆ្នាំ២០២២ដែលប្រារព្ធធ្វើកាលពីថ្ងៃទី២១ខែឧសភា ហើយលោកនឹងធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី៣១របស់អូស្ត្រាលីនៅថ្ងៃទី២៣ខែឧសភា ។

ក្រុមហ៊ុនវិទ្យុ ABC របស់អូស្ត្រាលីបានចុះផ្សាយបទអត្ថាធិប្បាយថា នៅថ្ងៃទី២៤ខែឧសភា មេដឹកនាំប្រទេសចំនួន៤គឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងឥណ្ឌានឹងរៀបចំធ្វើកិច្ចប្រជុំកំពូលទល់មុខស្តីពី កិច្ចសន្ទនាអំពីសន្តិសុខបួនភាគីនៅក្រុងតូក្យូ ដែលនេះនឹងក្លាយជាសកម្មភាពការទូតលើកទីមួយរបស់លោក Anthony Albanese ក្នុងនាមជានាយករដ្ឋមន្ត្រី ។ អ្នកផងទាំងពួងបានយកចិត្តទុកដាក់យ៉ាងដិតដល់ថា តើរដ្ឋាភិបាលបក្សពលករអូស្ត្រាលីក្រោមការដឹកនាំរបស់លោកមានភាពអង់អាចក្លាហានក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសចិនមានភាពល្អប្រសើរឡើងវិញដែលរងការវាយប្រហារយ៉ាងខ្លាំងក្នុងសម័យលោក Scott Morrison ឬក៏នឹងដើរតួជា ស្នងការរងនៃតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តទៀត?

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស