ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីបេឡារុសអំពាវនាវឱ្យប្រទេស CIS ឈប់ពឹងលើប្រព័ន្ធទូទាត់ជាប្រាក់ដុល្លារនិងអឺរ៉ូ
2022-05-23 15:57:49cri
Share with:

    ពេលថ្មីៗនេះ  លោក Golovchenko នាយករដ្ឋមន្ត្រីបេឡារុសបានអំពាវនាវក្នុងសន្និសីទវីដេអូនៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាលនៃប្រទេសCISថា ប្រទេស CIS ត្រូវឈប់ពឹងលើប្រព័ន្ធទូទាត់ជាប្រាក់ដុល្លារនិងអឺរ៉ូក្នុងពេលឆាប់ៗ 

    លោក Golovchenko បានថ្លែងថា  តាំងពីខែមេសាមក បេឡារុសបានចាប់ផ្តើមទូទាត់ថ្លៃថាមពលទៅឱ្យរុស្ស៊ីជាប្រាក់រូពីរុស្ស៊ីហើយ។ ប្រទេស CIS បានបង្កើតរចនាសម្ព័ន្ធទូទាត់ប្រាក់ចាំបាច់ជាមូលដ្ឋានដើម្បីឈប់ពឹងលើប្រព័ន្ធទូទាត់ជាប្រាក់ដុល្លារនិងអឺរ៉ូ 

      លោក Golovchenko យល់ឃើញថា  ក្នុងស្ថានការណ៍បច្ចុប្បន្ន គ្មានប្រទេសណាអាចឆ្លើយតបនឹងបញ្ហាប្រឈមយ៉ាងស្មុគស្មាញដោយកម្លាំងខ្លួនឯងបានទេ ។ លោកបានអំពាវនាវឱ្យប្រទេសដែលចូលរួមក្នុងសន្និសីទធ្វើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីឈប់ពឹងលើប្រព័ន្ធទូទាត់ជាប្រាក់ដុល្លារនិងប្រាក់អឺរ៉ូក្នុងពេលឆាប់ៗ 

អ្នកបកប្រែ:郑磊
ប្លុកពិសេស