ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនធ្វើមីទ្ទីងនិងដង្ហែក្បួនដើម្បីប្រឆាំងតវ៉ានឹងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅប្រទេសជប៉ុន
2022-05-23 15:47:21cri
Share with:

    នៅថៃ្ងទី ២២ ខែឧសភា ប្រជាជនរាប់រយនាក់មកពីតំបន់ជាច្រើនរបស់ជប៉ុនបានធ្វើមីទ្ទីងនិងដង្ហែក្បួនបាតុកម្មនៅទីក្រុងតូក្យូដើម្បីប្រឆាំងតវ៉ានឹងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅប្រទេសជប៉ុននាថ្ងៃដដែលនោះ ក៏ដូចជាធ្វើពហិការកិច្ចជំនួបកំពូលរវាងជប៉ុននិងអាមេរិកព្រមនិងកិច្ចប្រជុំកំពូលនៃ"យន្តការចតុភាគី"រវាងសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី ។

    ឥស្សរជនមកពីមជ្ឈដ្ឋានច្បាប់ សមាជិកសភាក្នុងតំបន់និងអ្នកនិពន្ធជាច្រើនរូបបានថ្លែងសុន្ទរកថានៅក្នុងពិធីមីទ្ទីងនេះដោយបានរិះគន់កិច្ចជំនួបកំពូលរវាងជប៉ុននិងអាមេរិកថា នឹងពង្រឹងបន្ថែមទៀតនូវការធ្វើសមាហរណកម្មយោធារវាងជប៉ុននិងអាមេរិកព្រមទាំងពន្លឿនថែមទៀតនូវជំហានពង្រីកទ្រង់ទ្រាយសព្វាវុធរបស់ជប៉ុន ។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅប្រទេសកូរ៉េខាងត្បូងនិងជប៉ុនលើកនេះនឹងបង្កជាឥទ្ធិពលអវិជ្ជមានដែលមិនអាចកាត់ថ្លៃបានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយក៏បានក្លាយជាហានិភ័យលាក់កំបាំងនៃការបង្កជាភាពច្របូកច្របល់ក្នុងតំបន់ដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស