ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍រូបថតអំពីការប្រឆាំងនឹងការចងគំនុំនឹងជនជាតិអាស៊ីបានធ្វើឡើងនៅ Los Angeles
2022-05-23 10:39:44cri
Share with:

ពិព័រណ៍រូបថតក្រោមចំណងជើងថា ឆ្នាំ២០២១របស់ជនជាតិអាមេរិកដើមកំណើតអាស៊ីបានបើកធ្វើនៅបណ្ណាល័យក្រុង Arcadia ស្រុក Los Angeles រដ្ឋ California របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ខែឧសភា ដើម្បីបង្ហាញពីគោលបំណងរបស់ជនជាតិអាមេរិកដើមកំណើតអាស៊ីដែលប្រឆាំងនឹងការរើសអើងពូជសាសន៍និងគាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ។

រូបថតមួយចំនួននៃពិព័រណ៍នេះត្រូវបានប្រព័ន្ធសារព័ត៌មានសំខាន់ៗដូចជាទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងនិងកាសែត The Los Angeles Timesជាដើមយកទៅចុះផ្សាយ ដែលបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។

ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩រីករាលដាលនៅឆ្នាំ២០២១ បាតុភាពចងគំនុំនឹងជនជាតិអាស៊ីក្នុងសង្គមអាមេរិកបានកើនឡើង ព្រមទាំងកើតមានសកម្មភាពហិង្សាដែលសំដៅចំពោះជនជាតិអាស៊ីជាបន្តបន្ទាប់ បាននាំឱ្យប្រជាជនក្នុងតំបន់នានារបស់សហរដ្ឋអាមេរិកប្រឆាំងតវ៉ាយ៉ាងខ្លាំង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស