ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក៖ប្រទេសកាន់តែច្រើនទៀតប្រហែលនឹងរកឃើញករណីឆ្លងជំងឺអុតស្វា
2022-05-23 10:05:17cri
Share with:

     ថ្ងៃទី២១ ខែឧសភា អង្គការសុខភាពពិភពលោកបានចេញសេចក្តីព្រមានស្តីពីការផ្ទុះការរីករាលដាលនៃជំងឺអុតស្វា ដោយបានអះអាងថា ដោយមកពីបច្ចុប្បន្ននេះ បានរកឃើញករណីឆ្លងជំងឺអុតស្វានៅប្រទេសជាច្រើនដែលមិនធ្លាប់កើតមានករណីនេះ ដូច្នេះនៅពេលអនាគត ប្រហែលនឹងរកឃើញករណីកាន់តែច្រើននៅប្រទេសទាំងនេះនិងប្រទេសផ្សេងទៀត វីរុសជំងឺអុតស្វានឹងរីករាលដាលថែមមួយកម្រិតទៀត ។

      តាមតួលេខស្ថិតិរបស់អង្គការសុខភាពពិភពលោកនាថ្ងៃទី២១ ខែឧសភាបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែឧសភាមក ទីចាត់ការរបស់អង្គការសុខភាពពិភពលោកនៅតំបន់ទាំងបីបានរាយការណ៍ពីការរកឃើញករណីឆ្លងសរុប៩២នាក់ និងករណីសង្ស័យ២៨នាក់ នៅប្រទេសចំនួន១២ ដែលមិនធ្លាប់មានការរីករាលដាលនៃជំងឺអុតស្វា គិតរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់រកឃើញករណីស្លាប់នៅឡើយទេ ។ ក្នុងនោះ បានរកឃើញករណីឆ្លងនិងករណីសង្ស័យភាគច្រើននៅប្រទេសអង់គ្លេស អេស្ប៉ាញ និងព័រទុយហ្កាល់ ក្រៅពីនេះ ប្រទេសអូស្ត្រាលី បែលហ្ស៊ិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស៊ុយអែតនិងអាមេរិកក៏បានរកឃើញករណីវិជ្ជមានដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស