ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងចេញដែនដំបូងនៃផ្លូវដែកចិន-ឡាវនៅច្រកថ្មីតាមផ្លូវដីគោកនិងផ្លូវសមុទ្ររបស់ប្រទេសចិនបានចេញដំណើរ
2022-05-22 16:56:07cri
Share with:



នៅព្រឹកថ្ងៃទី ២១ ខែឧសភា រថភ្លើងចេញដែននៃផ្លូវដែកចិន-ឡាវនៅច្រកថ្មីតាមផ្លូវដីគោកនិងផ្លូវសមុទ្រ បានចេញដំណើរយ៉ាងរលូនពីទីក្រុង Chongqing ប្រទេសចិន ហើយនឹងទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវនៅ៤ថ្ងៃក្រោយ។ វាជារថភ្លើងនៃផ្លូវដែកចិន-ឡាវនៅច្រកថ្មីតាមផ្លូវដីគោកនិងផ្លូវសមុទ្រដែលប្រើប្រាស់រូបមន្តចេញចូលដែនយ៉ាងឆាប់រហ័សដំបូងគេរបស់ប្រទេសចិន ។ ដំណើរការយ៉ាងរលូននៃរថភ្លើងនេះជាសញ្ញាដែលបង្ហាញថាខ្សែរថភ្លើងចិន-ឡាវ (ក្រុងChongqing-ក្រុងវៀងច័ន្ទ) ជាខ្សែរថភ្លើងមុនគេបង្អស់ដែលឈានចូលយុគសម័យនៃរូបមន្តចេញចូលដែនយ៉ាងឆាប់រហ័សតាមផ្លូវដែក។ ការប្រើប្រាស់រូបមន្តចេញចូលដែនយ៉ាងឆាប់រហ័ស អាចសន្សំសំចៃពេលវេលា ២៤ ម៉ោងក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ និងកាត់បន្ថយរយៈពេលដំណើរការទាំងមូលពី ១ ដល់ ២ ថ្ងៃ។

      តាមស្ថិតិរបស់គយទីក្រុង Chongqing បង្ហាញថា ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២២នេះ ចំនួនរត់នៃរថភ្លើងចិន-ឡាវក្នុងច្រកថ្មីផ្លូវដីគោកនិងផ្លូវសមុទ្រសរុប ៥៤ លើក និងបានដឹកជញ្ជូនកុងតេណ័រចំនួនសរុប ១៤២២ ដែលដឹកទំនិញក្នុងតម្លៃជាង ២៥០ លានយាន់ប្រាក់ចិន ហើយទំនិញត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសឡាវ ថៃ ម៉ាឡេស៊ី មីយ៉ានម៉ា និងប្រទេសឧបទ្វីបឥណ្ឌូចិនដទៃទៀត ហើយបន្តលាតសន្ធឹងទៅដល់មហាដីគោកទ្វីបអឺរ៉ាស៊ី៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស