ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"វេទិកាទំនាក់ទំនងរវាងចិននិងអាស៊ានទីក្រុងហ្សាការតា " ផ្តោតលើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល
2022-05-22 14:42:57cri
Share with:

អង្គទូតចិនប្រចាំអាស៊ាននិងភាគីអាស៊ានបានរៀបចំសិក្ខាសាលានៃ"វេទិកាទំនាក់ទំនងរវាងចិននិងអាស៊ានទីក្រុងហ្សាការតា"តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២០ខែឧសភា។ ប្រធានបទនៃសកម្មភាពលើកនេះគឺ "ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកលនិងចក្ខុវិស័យនៃសហគមន៍រួមអាស៊ានឆ្នាំ ២០២៥ និងការពន្លឿនការអនុវត្តរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ "។

លោក Wu Jianghao ឧបការីរដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំថា ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសអាស៊ានធ្វើជាអ្នកផ្តើមគំនិតនៃបុព្វហេតុការអភិវឌ្ឍពិភពលោក ប្រកាន់ខ្ជាប់ធ្វើជាអ្នកអនុវត្តជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកលនិងការកសាងសហគមន៍រួមអាស៊ាន ដើម្បីរួមចំណែករបស់ខ្លួនក្នុងការអនុវត្តរបៀបវារៈស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងសម្រេចនូវការបង្កើនលទ្ធផលជាមួយគ្នា។

ភាគីអាស៊ានបានឯកភាពគ្នាថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកលមានគំនិតស្រដៀងគ្នាជាច្រើនជាមួយចក្ខុវិស័យសហគមន៍រួមអាស៊ាន។ ការបង្កើនការតភ្ជាប់យុទ្ធសាស្ត្រជាមួយគំនិតផ្តួចផ្តើមការអភិវឌ្ឍជាសកល នឹងជួយដល់កិច្ចកសាងសហគមន៍រួមអាស៊ាន និងជំរុញរបៀបវារៈស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

អ្នកបកប្រែ:马小青
ប្លុកពិសេស