ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងSanyaខេត្តHainanប្រទេសចិនបង្កើតមជ្ឈមណ្ឌលសេវាកម្មបម្រើសហគ្រាសអន្តរជាតិ ដើម្បីបម្រើយ៉ាងទៀងទាត់ត្រឹមត្រូវដល់សហគ្រាសនៃប្រទេសជាសមាជិក RCEP
2022-05-22 15:08:22cri
Share with:

     កាលពីរសៀលថ្ងៃទី២០ខែឧសភា កិច្ចសន្ទនានៃសហគ្រាសឯកជនកំពង់ផែពាណិជ្ជកម្មសេរីនិងកិច្ចប្រជុំស្តីពីបរិយាកាសអាជីវកម្មពាណិជ្ជកម្មខេត្តHainanឆ្នាំ២០២២បានបើកធ្វើនៅក្រុងSanya ។   មជ្ឈមណ្ឌលសេវាកម្មបម្រើសហគ្រាសនៃប្រទេសជាសមាជិក RCEP (ក្រុងSanya)និងកន្លែងសេវាកម្មពាណិជ្ជកម្មអន្តរជាតិសម្រាប់ប្រទេសជាសមាជិក RCEP បានបើកស្លាកជាផ្លូវការ  ក្រុមទី ២ នៃអ្នកសង្កេតបរិយាកាសអាជីវកម្មពាណិជ្ជកម្មដែលមានសមាជិកចំនួន២១រូបត្រូវបានជួល។

កន្លែងសេវាកម្មពាណិជ្ជកម្មអន្តរជាតិសម្រាប់ប្រទេសជាសមាជិក RCEP ដែលត្រូវបានបង្កើតជាលើកដំបូង រួមមានប្រទេស៥ ដូចជាប្រទេសសិង្ហបុរី កូរ៉េខាងត្បូង កម្ពុជា ម៉ាឡេស៊ី ប៊្រុយណេ ។ ចាប់ពីថ្ងៃនេះតទៅ  មជ្ឈមណ្ឌលសេវាកម្មបម្រើសហគ្រាសនៃប្រទេសជាសមាជិក RCEP និងកន្លែងសេវាកម្មពាណិជ្ជកម្មអន្តរជាតិសម្រាប់ប្រទេសជាសមាជិក RCEP នឹងផ្តល់សេវាកម្មយ៉ាងទៀងទាត់និងត្រឹមត្រូវចំពោះសហគ្រាសនៃប្រទេសជាសមាជិក RCEP   វានឹងមានអំណោយផលដល់ការបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលរវាងក្រុងSanyaជាមួយស្ថានទូតនិងស្ថានកុងស៊ុលបរទេស សមាគមនិងសភាពាណិជ្ជកម្ម និងសហគ្រាសទុនបរទេស៕

អ្នកបកប្រែ:李展精
ប្លុកពិសេស