ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គុណភាពនិងទំហំពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិនត្រូវលើកកម្ពស់ដោយទន្ទឹមគ្នា
2022-05-22 15:42:48cri
Share with:

យោងតាមទិន្នន័យពីរដ្ឋបាលគយចិនឱ្យដឹងថា ប្រទេសចិនបានក្លាយជាប្រទេសដ៏ធំបំផុតក្នុងការធ្វើពាណិជ្ជកម្មទំនិញចាប់តាំងពីឆ្នាំ ២០១៣ ។ នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មសរុបនៃទំនិញនិងសេវាកម្មបានឈរនៅលំដាប់ទី ១ លើពិភពលោក  ឋានៈរបស់ប្រទេសចិនដែលជាប្រទេសសំខាន់មួយផ្នែកពាណិជ្ជកម្មត្រូវបានពង្រឹងជាបន្តបន្ទាប់ ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ការនាំចូល និងនាំចេញទំនិញសរុបរបស់ប្រទេសចិនបានកើនឡើងពី ២៤,៤ ទី្រលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០១២ ដល់ ៣៩,១ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២១ បើសិនគិតជាដុល្លារអាមេរិក ទំហំពាណិជ្ជកម្មសេវាកម្មបានលើសពី ៨០0ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២១  បានកើនឡើង ៧០ % បើប្រៀបធៀបនឹងឆ្នាំ ២០១២ ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខណៈពេលដែលរក្សាបាននូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ល្អជាមួយដៃគូពាណិជ្ជកម្មប្រពៃណីដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ប្រទេសចិនក៏បានស្វែងរកយ៉ាងសកម្មនូវទីផ្សារដែលកំពុងរីកចម្រើនថ្មី ដូចជាអាស៊ាន អាហ្វ្រិក និងអាមេរិកឡាទីនជាដើម ។ ក្នុងនោះ អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេសគឺ ទំហំពាណិជ្ជកម្មជាមួយប្រទេសនៅតាមបណ្តោយ "ខ្សែក្រវាត់និងផ្លូវ" ត្រូវជា ២៩,៧% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស