ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានតបសំបុតលើកទឹកចិត្តដល់អ្នកប្រាជ្ញាវ័យក្មេងរបស់សាកលវិទ្យាល័យ Nanjing ដែលបញ្ចប់ការសិក្សានៅបរទេសត្រឡប់មកមាតុប្រទេសវិញ
2022-05-19 09:47:22cri
Share with:

ថ្ងៃទី១៨ ខែឧសភា  លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុតទៅឱ្យអ្នកប្រាជ្ញាវ័យក្មេងរបស់សាកលវិទ្យាល័យ Nanjing ដែលបញ្ចប់ការសិក្សានៅបរទេសត្រឡប់មកមាតុប្រទេសវិញ។

លោក Xi Jinping បានថ្លែងក្នុងសំបុត្រថា  ពេលបានដឹងថាលោកអ្នកបានចាត់ទុកអ្នកវិទ្យាសាស្ត្រជំនាន់ចាស់ជាគំរូ  ពេលបញ្ចប់ការសិក្សានៅក្រៅប្រទេសក៏ត្រឡប់មកមាតុប្រទេសវិញដើម្បីបម្រើប្រជាជននិងមាតុប្រទេស ហើយទទួលបានលទ្ធផលជាផ្លែផ្កា ខ្ញុំស្ងប់ចិត្តណាស់។ ឆ្លៀតឱកាសខួប ១២០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ Nanjing សូមចូលរួមអបអរយ៉ាងកក់ក្តៅនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះអស់លោកអ្នក! សង្ឃឹមថាអ្នកទាំងឡាយអាចបង្កើតលទ្ធផលថ្មីក្នុងការជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយភាពឯករាជ្យម្ចាស់ការ ដើម្បីធ្វើជាគំរក្នុងការពង្រឹងទំនុកចិត្តវប្បធម៌ចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស