ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំកូរ៉េខាងត្បូង និងអាមេរិកជួបពិភាក្សានៅទីក្រុងសេអ៊ូល ក្រុមពលរដ្ឋជាច្រើនជួបជុំគ្នាធ្វើការតវ៉ាប្រឆាំង
2022-05-22 14:18:40cri
Share with:

លោក Yoon Seok-youl ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយលោក Biden ប្រធានាធិបតីអាមេរិក ដែលបានបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២១ ខែឧសភា ។ បន្ទាប់ពីកិច្ចជំនួប ទីស្តីការប្រធានាធិបតីកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍រួមរវាងមេដឹកនាំកូរ៉េខាងត្បូងនិងអាមេរិកថា មេដឹកនាំនៃប្រទេសទាំងពីរបានសម្រេចពង្រឹងទំនាក់ទំនងបន្ថែមទៀតដោយផ្អែកលើមូលដ្ឋាននៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាថ្មី និងសន្តិសុខនៃអ៊ីនធើណែត។ សេចក្តីថ្លែងការណ៍នេះក៏មានអត្ថរសពាក់ព័ន្ធនឹងបញ្ហាឧបទ្វីបកូរ៉េផងដែរ។

នាថ្ងៃដដែល ក្រុមពលរដ្ឋជាច្រើនដែលមកពីតំបន់នានានៃប្រទេសកូរ៉េខាងត្បូងបានជួបជុំគ្នានៅជុំវិញទីស្តីការប្រធានាធិបតី ដើម្បីតវ៉ាប្រឆាំងនឹងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ីឦសានតាមរយៈការពង្រឹងសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស