ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Lee Ka Chiu ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលមជ្ឈិមចិនសម្រាប់ការតែងតាំងលោកជាប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង
2022-05-21 14:56:12cri
Share with:

     កាលពីថ្ងៃទី ២០ ខែឧសភា លោក Lee Ka Chiu  ដែលត្រូវបានតែងតាំងជាប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានចេញសេចក្តីថ្លែងការណ៍ ដោយថ្លែងអំណរគុណដល់រដ្ឋាភិបាលមជ្ឈិមចិនដែលបានតែងតាំងលោកជាប្រធានរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង ។ លោកបានថ្លែងថា លោកនឹងខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន ផ្តោតសំខាន់លើការជួយដោះស្រាយបញ្ហារបស់ប្រជាជន ធ្វើឱ្យសង្គមសាមគ្គីគ្នា ដើម្បីរួមគ្នាកសាងតំបន់ហុងកុងដែលប្រកបដោយកម្លាំងរស់រវើក ក្តីសង្ឃឹម កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ មានក្តីស្រឡាញ់និងសុខដុមរមនា ។

      នៅថ្ងៃដដែលនោះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គលើកទី៧នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ហើយបានសម្រេចចិត្តតែងតាំងលោក Lee Ka Chiu  ជាប្រធានរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង។

      សូមបញ្ជាក់ថា លោក Lee Ka Chiu បានជាប់ឆ្នោតដោយមានសំឡេងគាំទ្រច្រើនលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋបាលទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ៨ ខែឧសភា។ បន្ទាប់ពីត្រូវបានតែងតាំងដោយរដ្ឋាភិបាលមជ្ឈិមចិន លោកនឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ១ ខែកក្កដា ។ អាណត្តិនៃប្រធានរដ្ឋបាលទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង គឺចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៧៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស