ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបពិសោធន៍ទូរគមនាគមន៍លើគន្លងតារាវិថីទាបចំនួន៣
2022-05-21 14:53:14cri
Share with:

 វេលាម៉ោង ៦ កន្លះល្ងាចថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ តាមម៉ោងក្រុងប៉េកាំង

ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបពិសោធន៍ទូរគមនាគមន៍លើគន្លងតារាវិថីទាបចំនួន៣តាមរយៈរ៉ុក្កែតដឹកជញ្ជូនLong March -2C  នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ប្រទេសចិន ផ្កាយរណបបានចូលគន្លងតារាវិថីដែលបានកំណត់ទុកជាមុនដោយជោគជ័យ ភារកិច្ចបាញ់បង្ហោះលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។ សូមបញ្ជក់ថា ផ្កាយរណបពិសោធន៍ទូរគមនាគមន៍លើគន្លងតារាវិថីទាបនេះសំខាន់ប្រើប្រាស់ ដើម្បីអនុវត្តការផ្ទៀងផ្ទាត់និងការពិសោធន៍បច្ចេកវិទ្យាទូរគមនាគមន៍តាមគន្លងតារាវិថីទាប ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស