ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនកំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីជីវៈចម្រុះលើកទី ១៥
2022-05-21 14:58:02cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២០ ខែឧសភាថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីជីវៈចម្រុះអង្គការសហប្រជាជាតិលើកទី ១៥ ។

នៅពេលឆ្លើយតបសំណួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការការពារជីវចម្រុះពិភពលោក លោក Wang Wenbin បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំដំណាក់កាលទីពីរ ដើម្បីជំរុញភាគីទាំងអស់ឱ្យឈានដល់គំនិតឯកភាពរួមលើ “ក្របខណ្ឌជីវចម្រុះពិភពលោកបន្ទាប់ពីឆ្នាំ ២០២០” ។ ប្រទេសចិនក៏នឹងបន្តជំរុញយ៉ាងសកម្មនូវ “ខ្សែក្រវាត់និងផ្លូវ”បែបបៃតងនិង “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល” បន្តធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងរបស់ចិនចំពោះអភិបាលកិច្ចបរិស្ថានពិភពលោក និងរួមគ្នាកសាងសហគមន៍រួមវាសនានៃជីវិតនៅលើផែនដី ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស