ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីបារាំងតែងតាំងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី
2022-05-21 14:50:25cri
Share with:

     កាលពីថ្ងៃទី ២០ ខែឧសភា លោកEmmanuel Macron ប្រធានាធិបតីបារាំងបានតែងតាំងសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីតាមសំណើរបស់លោកស្រីElisabeth Borneនាយករដ្ឋមន្ត្រីបារាំង សមាជិកសំខាន់ៗជាច្រើនរូបដូចជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអតីតរដ្ឋមន្រ្តីមហាផ្ទៃនៅតែកាន់តំណែងដដែល។ ក្រៅពីនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីថ្មីរួមមានរដ្ឋមន្ត្រីចំនួន ១៧ រូប តំណាងថ្នាក់រដ្ឋមន្ត្រីចំនួន ៦ រូប រដ្ឋលេខាធិការចំនួន ៤ រូប ដែលក្នុងនោះមានស្រ្តី ១៣ រូប។ កិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីនឹងធ្វើឡើងនៅថ្ងៃទី២៣ខែឧសភាខាងមុខ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស