ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ធ្វើជាអធិបតីនៃកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេស BRICS ជាមួយប្រទេសទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍
2022-05-21 14:49:27cri
Share with:

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើជាអធិបតីនៃកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេស BRICS ជាមួយនឹងប្រទេសទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍នៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៩ ខែឧសភា ។ រដ្ឋមន្ត្រីការបរទេស BRICS និងរដ្ឋមន្ត្រីនៃបណ្តាប្រទេសជាភ្ញៀវរួមមាន កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន អេហ្ស៊ីប ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា សេណេហ្គាល់ អេមីរ៉ាតអារ៉ាប់រួម និងថៃបានចូលរួមក្នុងកិច្ចប្រជុំនេះ។

ក្នុងកិច្ចសន្ទនា លោក Wang Yi បានថ្លែងថា នៅពេលបច្ចុប្បន្នដែលកំពុងជួប ហានិភ័យនិងបញ្ហាប្រឈមជាច្រើន វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍។ យើងបានប្រារព្ធកិច្ចប្រជុំសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស "BRICS បូក" ជាលើកដំបូង ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ជាមួយនឹងប្រទេសទីផ្សាររីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។

លោក Wang Yi បានលើកឡើងនូវទស្សនៈចំនួនបី ៖ ទីមួយ ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយម ទីពីរ ត្រូវផ្តោតលើការអភិវឌ្ឍ ទីបី ត្រូវប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស