ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទាក់ទិននឹងបញ្ហាអ៊ុយក្រែន លោក Wang Yi ថ្លែងថា ការផ្តល់សព្វាវុធមិនអាចនាំមកនូវសន្តិភាពដល់អ៊ុយក្រែនទេ ហើយការដាក់ទណ្ឌកម្មនិងសម្ពាធមិនអាចដោះស្រាយវិបត្តិសន្តិសុខរបស់អឺរ៉ុបបានឡើយ
2022-05-20 14:58:31cri
Share with:

កាលពីថ្ងៃទី ១៩ ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់រដ្ឋមន្ត្រីការបរទេស BRICS និងបានថ្លែងសុន្ទរកថា។

លោក Wang Yi បានថ្លែងថា ការផ្តល់សព្វាវុធមិនអាចនាំមកនូវសន្តិភាពដល់អ៊ុយក្រែនទេ ហើយការដាក់ទណ្ឌកម្មនិងសម្ពាធមិនអាចដោះស្រាយវិបត្តិសន្តិសុខរបស់អឺរ៉ុបបានទេ។ សហគមន៍អន្តរជាតិគួរតែប្រមូលផ្តុំកម្លាំងរបស់ខ្លួនដើម្បីសម្រេចបាននូវសន្តិភាព ហើយភាគីពាក់ព័ន្ធនានាគួរតែចាត់វិធានការជាក់ស្តែងដើម្បីបន្ថយការប៉ះទង្គិច តែមិនមែនចាក់សាំងទៅលើភ្លើងនោះទេ ។ ប្រទេសចិនគាំទ្រ និងរំពឹងថា រុស្ស៊ីនិងអ៊ុយក្រែននឹងជម្នះការលំបាក និងបន្តការចរចាសន្តិភាព ព្រមនិងអំពាវនាវឱ្យអង្គការណាតូនិងសហភាពអឺរ៉ុបធ្វើកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីផងដែរ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស