ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអូឡាំពិកអន្តរជាតិប្រកាសជាផ្លូវការថា៖ ក្រុមអត្តពលកម្មរត់បណ្តាក់ចម្ងាយ ៤X១០០ ម៉ែត្រផ្នែកបុរសចិនឈ្នះមេដាយសំរឹទ្ធអូឡាំពិក
2022-05-20 16:04:37cri
Share with:

  គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានធ្វើសន្និសីទគណៈកម្មាធិការប្រតិបត្តិការនៅទីក្រុង Lausanne កាលពីថ្ងៃទី ១៩ ខែឧសភា ដោយបានប្រកាសថា ក្រុមអត្តពលកម្មរត់បណ្តាក់ចម្ងាយ ៤X១០០ ម៉ែត្រផ្នែកបុរសចិនឈ្នះមេដាយសំរឹទ្ធអូឡាំពិកនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ។ នេះក៏ជាមេដាយទីមួយដែលក្រុមអត្តពលកម្មរត់បណ្តាក់ចម្ងាយ ៤X១០០ ម៉ែត្រផ្នែកបុរសចិនបានឈ្នះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសា៤X១០០ ម៉ែត្រផ្នែកបុរសនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូកាលពីឆ្នាំមុន ក្រុមចិនបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ។ តុលាការមជ្ឈិតកម្មអន្តរជាតិសម្រាប់កីឡាបានចេញសេចក្តីប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំនេះថា កីឡាកររត់ចម្ងាយខ្លីរបស់អង់គ្លេសបានល្មើសនឹងបទប្បញ្ញត្តិប្រឆាំងនឹងគ្រឿងញៀនក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ហើយមេដាយប្រាក់ដែលក្រុមអង់គ្លេសទទួលបានក្នុងការប្រកួតត្រូវបានដកហូត។

អ្នកបកប្រែ:马小青
ប្លុកពិសេស