ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជប៉ុនពន្លឿនដំណើរការអនុម័តគម្រោងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរចូលក្នុងសមុទ្រ ក្រសួងការបរទេសចិនបង្ហាញថា ទង្វើគិតតែផលប្រយោជន៍ខ្លួនឯងពិបាកទទួលយកណាស់
2022-05-20 14:48:37cri
Share with:

 ទាក់ទិននឹងករណីប្រទេសជប៉ុនពន្លឿនដំណើរការអនុម័តលើគម្រោងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរនៅកោះFukushimaចូលក្នុងសមុទ្រ  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៩ខែឧសភាថា ទង្វើគិតតែផលប្រយោជន៍ខ្លួនឯងរបស់ជប៉ុនគឺពិបាកទទួលយកណាស់។

  លោក Zhao Lijian បានថ្លែងថា  ភាគីចិនបានដាស់តឿនជប៉ុនម្តងទៀតឱ្យប្រឈមមុខយ៉ាងត្រឹមត្រូវនឹងការទាមទារស្របច្បាប់របស់សហគមន៍អន្តរជាតិនិងប្រជាជនទូទៅក្នុងប្រទេសជប៉ុន ធ្វើការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយភាគីពាក់ព័ន្ធ ក្នុងនោះរួមទាំងប្រទេសជិតខាងនិងអង្គការអន្តរជាតិពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យសម្រាប់ចាត់ចែងទឹកសំណល់នុយគ្លេអ៊ែរ មិនមែនទទូចនិងបង្ខំឱ្យជំរុញការអនុម័តគម្រោងបង្ហូរទឹកសំណល់ចូលទៅសមុទ្រនោះទេ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស