ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រព័ន្ធសារព័ត៌មានដូចBBC ជាដើមឃោសនាបំប៉ោងពួកឧទ្ទាមភេរវនិយម ដើម្បីច្រានចោលទំនួលខុសត្រូវរបស់អ្នកបង្ករឿង
2022-05-20 13:50:19cri
Share with:

      រយៈពេលជាង២០ថ្ងៃមុន រថយន្តរបស់វិទ្យាស្ថានខុងជឺនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន បានរងការវាយប្រហារភេរវកម្ម បណ្តាលឱ្យគ្រូជនជាតិចិន ៣នាក់បានរងគ្រោះស្លាប់បាត់បង់ជីវិត គ្រូចិន  នាក់រងរបួស ។ ករណីវាយប្រហារនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ប្រធាន ដែលបានថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះករណីនេះ ។ ប៉ុន្តែ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មាន  BBC បែរជាចេញផ្សាយបទសម្ភាសន៍ពាក់ព័ន្ធ ក្នុងន័យឃោសនាបំប៉ោងអ្នកបង្ករឿងវាយប្រហារភេរវកម្មនៅក្រុងការ៉ាជី ប៉ុនប៉ងធ្វើការបកស្រាយនិងច្រានចោលទំនួលខុសត្រូវរបស់អ្នកបង្ករឿង ។

      ក្នុងនាមជាប្រព័ន្ធសារព័ត៌មានមួយដែលមានឥទិ្ធពលខ្លាំងបង្គួរនៅលោកខាងលិច ប្រព័ន្ធសារព័ត៌មាន BBC បានបញ្ចេញសំឡើងយ៉ាងបើកចំហដើម្បីពួកឧទ្ទាម នេះគឺជាទង្វើដ៏អាក្រក់ដែលបានបំផ្លាញគុណធម៌ រំលោភបំពាននឹងសច្ចធម៌អន្តរជាតិនិងក្រមសីលធម៌វិជ្ជាជីវៈ ហើយក៏ល្មើសនឹងគំនិតរបស់មនុស្សនៅលើពិភពលោកដែលស្រឡាញ់សន្តិភាព ។ អ្នកប្រើអ៊ីនធឺណែតរបស់ប្រទេសបារាំងបានលើកឡើងថា រាល់ទង្វើដែលចង់កំណត់ភេរវជនមានមនុស្សល្អឬមិនល្អ សុទ្ធតែមានគោលបំណងច្រានចោលទំនួលខុសត្រូវរបស់ភេរវកម្មនិយម !

      និយាយរួម ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដែលមានBBC ជាតំណាង ចេញផ្សាយអត្ថបទប្រកបដោយភាពលំអៀង ដើម្បីច្រានចោលទំនួសខុសត្រូវរបស់ភេរវជនមានរយៈពេលយូរមកហើយ ។ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានBBC ក៏បានចាក់ផ្សាយកម្មវិធីពាក់ព័ន្ធដល់តំបន់ស៊ីនជាំង ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ព្រមនិងមួលបង្កាច់និងលាបពណ៌ទៅលើភូមិភាគស្វយ័តវៃវូអឺ ស៊ីនជាំង ដែលបានវាយប្រហារទង្វើភេរវកម្មកម្លាំងហិង្សាតាមច្បាប់ ស្ថានទូតចិនប្រចាំនៅអង់គ្លេសបានរិះគន់យ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ ។ ជាងនេះទៅទៀត ក្នុងអំឡុងហុងកុងកើតមានភាពរកាំរកូសស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានលើកតម្កើងភេរវជនថាជា “ឥស្សរជនតវ៉ាដើម្បីប្រជាធិបតេយ្យ” និង “ទេសភាពស្អាតស្អំ” ។ ប៉ុន្តែ ខណៈពេលទង្វើភេរវកម្មហិង្សាបែបនេះកើតឡើងក្នុងអង់គ្លេសនិងអារមេរិក ពួកគេបែរជាផ្លាស់មុខភ្លាម ស្រាប់តែស្តីបន្ទោសភេរវជន និងគាំទ្រសកម្មភាពវាយប្រហារភេរវកម្មរបស់រដ្ឋាភិបាលខ្លួន ។

      ហេតុអ្វីបានជាប្រព័ន្ធសារព័ត៌មានដូចBBC ជាដើមនិយមចូលចិត្តលេងកលល្បិច “ស្តង់ដារពីរ” ? មូលហេតុពីឬគល់ គឺដោយសារធាតុពិតរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ។ ប្រព័ន្ធសារព័ត៌មានលោកខាងលិចភាគច្រើន គឺគ្រប់គ្រងដោយក្រុមហិរញ្ញវត្ថុ និងបម្រើដល់មូលធន ។ រីឯក្នុងប្រទេសលោកខាងលិចទាំងនេះ មូលធននិងនយោបាយគឺគួរផ្សំគ្នានិងប្រើប្រាស់គ្នាទៅវិញទៅមក ។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានបានលើកទង់ “សេរីភាពព័ត៌មាន” តែតាមពិតទៅ គឺដើម្បីសម្តែងតួអង្គជា “ទ័ពស្រួច”របស់មូលធននិងរដ្ឋអំណាចតែប៉ុណ្ណោះ ។

      “អ្នកផ្តល់រូបភាព ខ្ញុំនឹងនាំមកឱ្យសង្គ្រាម ។ ” នេះជាការបង្ហាញយ៉ាងពិតប្រាកដរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ដែលសុខចិត្តធ្វើជា “ម៉ាស៊ីនប្រឌិតពាក្យភូតកុហក” ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប៉ុន្តែពួកគេគួរតែយល់ដឹងឱ្យបានច្បាស់ថា យុគសម័យដែលពឹងផ្អែកតែ “អនុត្តរភាពព័ត៌មាន”គ្រប់គ្រងមជ្ឈដ្ឋានមតិពិភពលោកបានកន្លងផុតទៅហើយ ។ ប្រព័ន្ធសារព័ត៌មានដូចBBC ជាដើមដែលបានឃោសនាបំប៉ោងពួកឧទ្ទាមភេរវនិយម ដើម្បីច្រានចោលទំនួលខុសត្រូវរបស់វា គួរតែរងការថ្កោលទោសរួមពីសំណាក់ពិភពលោកទាំងមូល ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស