ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីបន្តបណ្តេញមន្ត្រីការទូតនៃប្រទេសអឺរ៉ុប អាមេរិកបើកស្ថានទូតប្រចាំនៅអ៊ុយក្រែនជាថ្មីឡើងវិញ
2022-05-20 16:05:44cri
Share with:


បន្ទាប់ពីបានប្រកាសថាបណ្តេញមន្រ្តីការទូតបារាំង អេស្ប៉ាញ និងអ៊ីតាលីប្រចាំនៅរុស្ស៊ីកាលពីថ្ងៃទី១៨ ខែឧសភា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១៩ខែឧសភាថា ដើម្បីឆ្លើយតបនឹងវិធានការមិនរាប់អានរបស់ប្រទេសព័រទុយហ្គាល់ និងស្លូវេនីចំពោះមន្រ្តីការទូតរុស្ស៊ី រុស្ស៊ីនឹងបណ្តេញមន្រ្តីការទូតនៃប្រទេសទាំងពីរនេះចេញ។

នៅថ្ងៃដដែល លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែនបានបើកនិងដំណើរការឡើងវិញនៅថ្ងៃដដែល។ លោក Blinken បានថ្លែងថា សហរដ្ឋអាមេរិកបានចាត់វិធានការបន្ថែមទៀត ដើម្បីបង្កើនការការពារសន្តិសុខសម្រាប់មន្រ្តីការទូតនិងស្ថានទូតអាមេរិក៕

អ្នកបកប្រែ:马小青
ប្លុកពិសេស