ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា កត្តាមានអំណោយផលសម្រាប់ទាក់ទាញការវិនិយោគបរទេសរបស់ចិនគ្មានការផ្លាស់ប្តូរទេ សហគ្រាសវិនិយោគបរទេសបន្តមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍនៅប្រទេសចិន
2022-05-20 14:47:38cri
Share with:

ទិន្នន័យស្ថិតិប្រកាសដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្មីៗនេះបានបង្ហាញថា ខែមករាដល់ខែមេសាឆ្នាំនេះ កំណើនល្បឿនទាក់ទាញការវិនិយោគបរទេសនៅទូទាំងប្រទេសចិនបានកើនដល់ ២០,៥%  ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ១៩ ខែឧសភាថា មូលដ្ឋានគ្រឹះនៃស្ថិរភាពសេដ្ឋកិច្ចចិនដែលកំពុងវិវឌ្ឍទៅមុខតាមទិសដៅដ៏ល្អប្រសើរប្រកបដោយចីរភាពក្នុងរយៈពេលយូរ គ្មានការផ្លាស់ប្តូរនោះទេ  ទីផ្សារក្នុងស្រុកមានទ្រង់ទ្រាយធំទូលាយ  សហគ្រាសវិនិយោគបរទេសមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍរយៈពេលវែងនៅប្រទេសចិន។

លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា កត្តាមានអំណោយផលជាច្រើនរបស់ប្រទេសចិនសម្រាប់ទាក់ទាញការវិនិយោគពីបរទេសមិនបានផ្លាស់ប្តូរទេ។ ក្រសួងពាណិជ្ជកម្មនឹងរួមជាមួយតំបន់និងស្ថាប័នពាក់ព័ន្ធនានា  បន្តផ្តល់បរិយាកាសនិងសេវាកម្មកាន់តែល្អសម្រាប់ការអភិវឌ្ឍរបស់សហគ្រាសបរទេសនៅប្រទេសចិន ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស