លោក Xi Jinping ប្រធានរដ្ឋចិន៖ ពង្រឹងជំនឿចិត្ត ឆ្លងកាត់ព្យុះរលកដោយផ្ទាល់ តាមរយៈសកម្មភាពជាក់ស្ដែងដើម្បីបញ្ចូលស្ថិរភាពនិងកម្លំងវិជ្ជមានដល់ទំនាក់ទំនងអន្តរជាតិដែលកំពុងស្ថិតក្នុងអំឡុងពេលចលាចល
2022-05-20 12:24:53cri
Share with:
លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសBRICSនៅថ្ងៃទី១៩ខែឧសភា ។
លោក Xi Jinping បានថ្លែងថា ក្នុងនាមជាកម្លាំងអន្តរជាតិដ៏សកម្ម រីកចម្រើន និងមានលក្ខខណ្ឌស្ថាបនា ប្រទេសBRICSគួរពង្រឹងជំនឿចិត្ត ឆ្លងកាត់ព្យុះរលកដោយផ្ទាល់ តាមរយៈសកម្មភាពជាក់ស្ដែង ដើម្បីជំរុញសន្តិភាពនិងវឌ្ឍនភាព គាំពារយុត្តិធម៌ ណែនាំផ្សព្វផ្សាយប្រជាធិបតេយ្យនិងសេរីភាព ដើម្បីបញ្ចូលស្ថិរភាពនិងកម្លំងវិជ្ជមានដល់ទំនាក់ទំនងអន្តរជាតិដែលកំពុងស្ថិតក្នុងអំឡុងពេលចលាចល៕