ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានសាងសង់បណ្តាញអ៊ីនធើណែតចល័ត និងខ្សែកាបអុបទិចដ៏ធំបំផុតលើពិភពលោក
2022-05-20 14:56:09cri
Share with:

 អ្នកទទួលខុសត្រូវនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានសាងសង់បណ្តាញអ៊ីនធើណេតចល័ត និងខ្សែកាបអុបទិចដ៏ធំបំផុតលើពិភពលោក។ ទិន្នន័យបង្ហាញថា រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសចិនបានសាងសង់ស្ថានីយ៍មូលដ្ឋាន 5G ជិត ១,៦ លានកន្លែង ដែលបានក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលបង្កើតបណ្តាញ 5G តាមទម្រង់ផ្អែកលើបណ្តាញឯករាជ្យ។

នាពេលបច្ចុប្បន្ន កម្មវិធីប្រើប្រាស់ 5G របស់ប្រទេសចិនបានគ្របដណ្តប់លើផ្នែកជា ច្រើននៃជីវភាព ដូចជាគមនាគមន៍ សុខាភិបាល ការអប់រំ ទេសចរណ៍និងវប្បធម៌ជាដើម ដែលមានចំនួនសរុបជាង ២ ម៉ឺនករណី ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស