ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

《កៅអីនេះ សម្រាប់ឱ្យភ្ញៀវកិត្តិយសដ៏ឧត្តមចូលអង្គុយ》
2022-05-20 16:35:35cri
Share with:


ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ រាជធានីភ្នំពេញមេឃស្រឡះក្ដៅល្មម ផ្ទៃមេឃពណ៌ខៀវនិងពពកពណ៌ស ហើយទង់ជាតិចិននិងទង់ជាតិកម្ពុជាភ្លឺចែងចាំងបានបក់រវិចៗនៅតាម

ដងផ្លូវតូចធំក្នុងរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Xi Jinping ប្រធានរដ្ឋចិនដែលមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជាជាផ្លូវការ ។

នៅថ្ងៃដដែលលោកអញ្ជើញទៅដល់ក្រុងភ្នំពេញ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរពិសេស ដើម្បីសួរសុខទុក្ខចំពោះសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះរាជអគ្គមហេសីដែលមានព្រះជន្មាយុជាង ៨០ វស្សា ។ ព្រះវរក្សត្រអញ្ជើញលោក  Xi Jinping អង្គុយនៅលើកៅអីដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រតែងតែអង្គុយ ។ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋសោយទីវង្គត កៅអីនេះត្រូវបានរាជវង្សានុវង្សរក្សាទុកជាពិសេស ។ ព្រះនាងអរុណបានមានព្រះរាជបន្ទូលថា លើកនេះ ព្រះវរក្សត្របានអញ្ជើញលោក  Xi Jinping អង្គុយលើកៅអីនេះ នេះជាបដិសណ្ឋារកិច្ចសម្រាប់តែភ្ញៀវកិត្តិយសដ៏ឧត្តម និងស្និទ្ធស្នាលបំផុតប៉ុណ្ណោះទើបអាចអង្គុយបាន ។ 

តាមរយៈទិដ្ឋភាពដ៏កក់ក្តៅនិងប្រកបដោយក្តីស្រឡាញ់នេះ ធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរបានចាប់អារម្មណ៍ស្មោះស្ម័គ្រនៃមិត្តភាពរវាងកម្ពុជានិងចិន ។

លោក  Xi Jinping បានថ្លែងដោយស្នាមញញឹមថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រគឺជាមិត្តល្អដែលប្រជាជនចិនគោរពនិងជានិមិត្តរូបនៃមិត្តភាពរវាងចិននិងកម្ពុជា ។ យើងសូមស្វាគមន៍សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ និងព្រះបាទសីហមុនីបន្តតម្កល់ប្រទេសចិនជាស្រុកកំណើតទី ២ និងធ្វើដំណើរទៅប្រទេសចិនជាញឹកញាប់ ។ ភាគីចិនរីករាយរួមសហការជាមួយប្រទេសកម្ពុជា ដើម្បីបន្តវេនចំណងមិត្តភាពរវាងចិននិងកម្ពុជារួមគ្នាដែលបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរនិងធ្វើជាមិត្តដែកថែបទៅវិញទៅមកជានិរន្ត៍ ។

សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ បានមានព្រះរាជបន្ទូលថា មិត្តភាពរវាងកម្ពុជានិងចិនបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តរបស់ប្រជាជនកម្ពុជា ហើយមិនអាចបំបែកបាន ។ ភាគីកម្ពុជារីករាយក្នុងការរួមគ្នាជាមួយភាគីចិន ដើម្បីបន្តទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរពីមួយជំនាន់ទៅមួយជំនាន់ ។

យប់ថ្ងៃដដែលនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានបើកធ្វើពិធីលៀងសាយភោជន៍សម្រាប់លោក Xi Jinping បទចម្រៀង《ស្រណោះប្រទេសចិន》ដែលធ្លាប់ស្គាល់បានចាក់បន្លឺឡើង សាលដ៏អ៊ូអរបានប្រែជាស្ងប់ស្ងាត់មួយរំពេច ។

ក្រឡេកទៅមើលអតីតកាលវិញ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជានៅឆ្នាំ ១៩៥៨ កន្លងមក ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រនិងមេដឹកនាំចិនជំនាន់មុនៗបានរួមគ្នាបង្កើតទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជ្រាលជ្រៅ ។ សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ប្រមុខការទូតរបស់ប្រទេសទាំងពីរ ព្រះរាជវង្សានុវង្សកម្ពុជានិងមេដឹកនាំចិននៅតែរក្សាទំនាក់ទំនងជាញឹកញាប់ ប្រៀបដូចជាការសួរសុខទុក្ខសាច់ញាតិគ្នាទៅវិញទៅមកអញ្ចឹង ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស