ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសBRICS
2022-05-19 23:02:11cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសBRICSនៅថ្ងៃទី១៩ខែឧសភា  ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Xi Jinpingបានលើកឡើងថា បច្ចុប្បន្ន ដោយសាររងផលប៉ះពាល់នៃការផ្លាស់ប្តូរក្នុងរយៈពេលមួយសតវត្សនិងការរីករាលដាលនៃជំងឺឆ្លងដែលកម្រមានក្នុងមួយសតវត្ស ស្ថានភាពអន្តរជាតិលេចចេញកត្តាអស្ថិរភាព ភាពមិនប្រាកដប្រជា និងអសន្តិសុខកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែប្រធានបទក្នុងយុគសម័យស្តីពីសន្តិភាពនិងការអភិវឌ្ឍន៍មិនដែលផ្លាស់ប្តូរនោះទេ  ការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជននៃប្រទេសនានាមិនដែលផ្លាស់ប្តូរទេ កាតព្វកិច្ចប្រវត្តិសាស្រ្តនៃការរួមសុខរួមទុក្ខនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរបស់សហគមន៍អន្តរជាតិក៏មិនដែលផ្លាស់ប្តូរផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេស BRICS គួរតែបង្កើនទំនុកចិត្តផ្នែកនយោបាយនិងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ  ធ្វើការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធស្តីពីបញ្ហាសំខាន់ៗក្នុងតំបន់និងអន្តរជាតិ  ផ្តោតសំខាន់ទៅលើផលប្រយោជន៍ជាស្នូលនិងបញ្ហាយកចិត្តទុកដាក់ដ៏សំខាន់របស់គ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍ ប្រឆាំងនឹងអនុត្តរភាព និងនយោបាយអំណាច  ទប់ទល់នឹងគំនិតសង្រ្គាមត្រជាក់និងការប្រឈមមុខដាក់គ្នាជាក្រុមដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនាផ្នែកសន្តិសុខរបស់មនុស្សជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស