កាលពីថ្ងៃទី ១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Willem-Alexander ព្រះមហាក្សត្រនៃប្រទេសហូឡង់បានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរដ្ឋទូតរវាងចិននិងហូឡង់ ។
លោក Xi Jinping បានគូសបញ្ជាក់ក្នុងសារលិខិតថា ចាប់តាំងពីចិននិងហូឡង់បង្កើតទំនាក់ទំនងការទូតមក ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍឥតឈប់ឈរ កិច្ចសហប្រតិបត្តិការលើវិស័យនានា ទទួលបានសមិទ្ធផលជាផ្លែផ្កា ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហូឡង់ រីករាយរួមជាមួយព្រះមហាក្សត្រ Willem-Alexander ក្នុងការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងចិននិងហូឡង់ឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព ភាពរឹងមាំ និងស្ថិរភាព ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Willem-Alexander បានថ្លែងថា ជឿជាក់ថាក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងល្អដែលប្រកបដោយផ្លែផ្ការវាងហូឡង់និងចិននឹងត្រូវពង្រឹងនិងពង្រីកថែមមួយកម្រិតទៀត៕